អូលីវ៉ា គង់ បកស្រាយការចូលរួមរបស់ កុយ អេនណា នៅមហោស្រពភាពយន្តកាន ទើបបញ្ចប់ថ្មីៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូលីវ៉ា គង់ បកស្រាយការចូលរួមរបស់ កុយ អេនណា នៅមហោស្រពភាពយន្តកាន ទើបបញ្ចប់ថ្មីៗនេះ

អូលីវ៉ា គង់ បកស្រាយការចូលរួមរបស់ កុយ អេនណា នៅមហោស្រពភាពយន្តកាន ទើបបញ្ចប់ថ្មីៗនេះ

អូលីវ៉ា គង់ ស្រាយ​ចម្ងល់​របស់​មហាជន​ចំពោះ​ការ​បង្ហាញ​វត្តមាន​របស់ កុយ អេនណា នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន លើក​ទី៧៩ ដែល​ទើប​តែ​បញ្ចប់​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

Advertisement

ដូច​ដែល​មហាជន​បាន​ជ្រាប កុយ អេនណា ជា​បវរ​កញ្ញា​កម្ពុជា​មួយ​រូប​គត់​ដែល​បាន​បង្ហាញ​វត្តមាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ កាន ក្នុង​ឆ្នាំ​នេះ។ ជាមួយ​គ្នា មហាជន​មួយ​ចំនួន​បាន​ជជែក​វែក​ញែក​លើ​បណ្ដាញ​សង្គម និង​មាន​ការ​ចោទ​ជា​សំណួរថា​តើ អេនណា ទទួល​បាន​ការ​អញ្ជើញ​ដោយ​ផ្ទាល់​ពី​អ្នក​រៀប​ចំ​មហោស្រព កាន ឬ​ក៏​នាង​ទិញ​សំបុត្រ​ចូល​ដោយ​ខ្លួន​ឯង?

ឆ្លើយ​តប​ជា​មួយ​សំណួរ​របស់​មហាជន​ទាក់ទិន​ការ​ចូល​រួម​របស់ កុយ អេនណា នៅ​ក្នុង​កាន បាន​ធ្វើ​ឱ្យ​អ្នក​ច្នៃ​ម៉ូត អូលីវ៉ា គង់ ចេញ​វីដេអូ​បក​ស្រាយ ​និង​រៀប​រាប់​អំពី​ដំណើរ​ដើម​ទង​នៃ​រឿង​មួយ​នេះ​។ ជា​ដំបូង អូលីវ៉ា បាន​ធ្វើ​ការ​បញ្ជាក់​ចំពោះ​ការ​ចូលរួម​របស់ កុយ អេនណា នៅ​ក្នុង​មហោស្រព​ភាពយន្តកាន ២០២៦ គឺ​ទទួល​បាន​ការ​អញ្ជើញ​ជា​ផ្លូវ​ការ​ពី​សំណាក់​អគ្គ​នាយិកា​គ្រឿង​អលង្ការ​លំដាប់​ជួរ​មុខ CBVH ដើម្បី​តំណាង​ឱ្យ​ឈុត​គ្រឿង​អលង្ការ CBVH ដែល​ដក​ស្រង់​អំពី​ផ្កា​រំដួល។ ម្យ៉ាងទៀត ការ​ចូល​រួម​បង្ហាញ​វត្តមាន​របស់ អេនណា ទទួល​បាន​ការ​រៀប​ចំ​ពី Agency អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Agency B20 ដើម្បី​ឱ្យ​សក្ដិសម​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​កម្ពុជា​នា​លើក​នេះ។

ជា​រួម​ការ​បង្ហាញ​វត្តមាន​របស់ កុយ អេនណា ក្នុង​មហោស្រពភាពយន្តកាន លើក​ទី​៧៩ នៅ​ប្រទេស​បារាំង ថែម​ទាំង​ត្រូវ​បាន​ទទួល​ស្គាល់ និង​​សាទរ​ពី​មហាជន​នៅ​ក្នុង​ស្រុក ដើម្បី​បង្ហាញ​ប្រាប់​អន្តរជាតិ​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ មិន​ថា​ជា​ម៉ូត​សម្លៀកបំពាក់ឬ​​ក៏​ជា​គ្រឿង​អលង្ការ​នោះ​ទេ៕

ទស្សនាវីដេអូទី១៖ https://www.facebook.com/share/v/1DrvU55A7i/

ទស្សនាវីដេអីទី២៖ https://www.facebook.com/share/v/1B7GhoV8Z9/

រូបភាព ៖ koy anna & oliva Kong

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា