Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

Mister Supranational Cambodia 2026 យូ ថនវណ្ណៈ បាន​ជួប​បញ្ហា​រអាក់រអួល​ជាច្រើន​ក្នុង​​ការ​ដាក់​ពាក្យស្នើសុំ ដើម្បី​ទទួល​វីសាចេញ​ទៅ​ប្រកួត Mister Supranational 2026 នៅ​ឯ​ប្រទេស​ប៉ូឡូញ អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ ២០២៦។ តែពេលនេះ​វីសាធ្លាក់មកហើយ និងមានសិទ្ធិចេញទៅប្រកួត Mister Supranational 2026។

Advertisement

អំឡុង​ពេល​នោះ ព្រោះតែ​ឯកសារ​មួយ​ចំនួន​ខុស​ពី​ឆ្នាំ​មុន ទើប​ឆ្នាំ​នេះ​ដែល​ជា​ពេល​វេលា​របស់ វណ្ណៈ មាន ៣៣ ចំណុច តែ​ខុស ១ ចំណុច ទើប​ពិបាក ធ្វើ​ឲ្យ​លោក និង​ក្រុម​ការងារ​សឹងតែ​អស់​សង្ឃឹម​ទៅ​ហើយ។ បន្ទាប់ពី​ពុះពារ​ដល់​ទី​បំផុត Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួល​បាន​វីសា ដើម្បី​ចេញ​ទៅ​ប្រកួត​ហើយ។

ក្រោយ​ទទួល​បាន​វីសា ដើម្បី​ចេញ​ទៅ​ប្រកួត​របស់ Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទាំង​អ្នក​គាំទ្រ និង​ហ្វេនផេក​លោក​ជាច្រើន​បាន​ជូនពរ និង​ត្រេកអរ​ចំពោះ​លទ្ធផល​ប្រសើរ​នា​ដំណាក់​កាល​ដំបូង​នេះ។ ជាពិសេសសាមីខ្លួនតែម្ដង ញញឹមបិទមាត់មិនជិតឡើយ ព្រោះតែសប្បាយនឹងលទ្ធផលល្អ ដែលខ្លួនខិតខំប្រឹងប្រែង មិនបោះបង់។

ដោយ​ឡែក​កញ្ញា ហុក សារីតុលា វិញ​មិន​ទាន់​ធ្លាប់​លទ្ធផល​វីសា​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​នៅ​ថ្ងៃ ២៩​ខែ​មិថុនា ឆ្នាំ ២០២៦ ខាង​មុខ​នេះ ទើប​ដឹង​ថា​អាច​ទទួល​បាន ឬ​មិន​អាច​ទទួល​បាន​វីសា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ៕

រូបភាព៖ You Thoanvannak

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា