ត្រៀមចេញទៅប្រកួត ល្អហួស ដូរស្ទីល៍ផាត់មុខបែបនារីឡាទីន នៅសមុទ្រ ស្អាត ទាក់ទាញ និងប្លែកខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រៀមចេញទៅប្រកួត ល្អហួស ដូរស្ទីល៍ផាត់មុខបែបនារីឡាទីន នៅសមុទ្រ ស្អាត ទាក់ទាញ និងប្លែកខ្លាំង

ត្រៀមចេញទៅប្រកួត ល្អហួស ដូរស្ទីល៍ផាត់មុខបែបនារីឡាទីន នៅសមុទ្រ ស្អាត ទាក់ទាញ និងប្លែកខ្លាំង

Miss Teen Cambodia 2025 ជូរី ល្អហួស កាន់​តែ​កៀក​ថ្ងៃ​ចេញ​ទៅ​ប្រកួត​នៅ​អន្តរជាតិ ការ​រៀបចំ​ខ្លួន និង​ស្ទីល៍​ផាត់​មុខ​របស់​បវរកញ្ញា​វ័យ​ក្មេង​រូប​នេះ ក៏​កាន់តែ​ស្រស់​ស្អាត និង​ប្លែក​ខ្លាំង​មួយ​កម្រិត​ទៀត​ផង​ដែរ។

Advertisement

ថ្មី​ៗ​នេះ​ដែរ ល្អហួស បាន​បង្ហាញ​ពី​រូបភាព​ថ្មី​បែប​នារី​ឡាទីន ដែល​សម្បុរ​ស្បែក​ពណ៌​ទឹក​ឃ្មុំ និង​រឹម​បបូរមាត់​បែប​ស៊ិចស៊ី ព្រម​ទាំង​ស្លៀក​ឈុត​ប៊ីគីនី ដើម្បី បង្ហាញ​ឲ្យ Miss Teen International 2026 ឃើញ​ថា​បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា​រូបនេះ មាន​ទាំង​សមត្ថភាព​សព្វបែប​គ្រប់​យ៉ាង បូក​រួម​សម្រស់​ស្រស់​ស្អាត​ទាំងព្រម។

ល្អហួស ធ្លាប់​បាន​​បង្ហើប​ឲ្យ​ដឹង​ថា នាង​បាន​ត្រៀមសម្លៀកបំពាក់ ៧០ ឈុត សម្រាប់ការប្រកួត Miss Teen International 2026 នៅ​ប្រទេស​ឥណ្ឌា​នា​ពេល​ខាង​មុខ​នេះ ហើយ​បវរកញ្ញា​វ័យ ១៧ ឆ្នាំ​រូបនេះ នឹង​មិន​បន្ធូរដៃឡើយ​ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​លើកនេះ។

មិន​ត្រឹម​តែ​ត្រៀម​ឈុត​ប្រចាំ​ថ្ងៃ​ច្រើន​សន្ធឹក​ឡើយ ក្នុង​នោះ​ក៏មានឈុត​តំណាង​ជាតិ ២ ឈុតដែរ, ឈុត​រាត្រី​សមោសរ​សម្រាប់​ថ្ងៃ​ប្រកួត Final ៨ ឈុត និង ៦០ ឈុត​ទៀត​ជា​ឈុ​តសម្រាប់​ស្លៀកពាក់​ប្រចាំ​ថ្ងៃ ដែល​ច្នៃយ៉ាង​ប្រណីត។

ក្រៅពី​មមាញឹកក្នុងការត្រៀមខ្លួន​ចេញ​ទៅ​ប្រកួត កូនស្រី ដេននី ក្វាន់ ក៏​មាន​ការងារ​ជា​ BA ច្រើន​ក្នុង​ដៃ ត្រូវ​ប្រម៉ូត​ជា​បន្តបន្ទាប់ និង​ការ​ថត​ប្រម៉ូត​ប្រពៃណី​ខ្មែរ​នៅ​ទូទាំង​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕

រូបភាព៖ Laor Hours

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា