Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង NCT DREAM ផងដែរ។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ SM បានរៀបរាប់ថា៖ “យើងបានពិភាក្សាជាមួយ Mark អំពីទិសដៅសកម្មភាពការងារនៅពេលអនាគតអស់ពេលមួយរយៈពេលធំ។ បន្ទាប់ពីមានការសន្ទនាគ្នាយ៉ាងស៊ីជម្រៅ យើងបានព្រមព្រៀងគ្នាថានឹងបញ្ចប់កិច្ចសន្យាផ្តាច់មុខនៅថ្ងៃទី ៨ ខែមេសា នេះ”។

យោងតាមការសម្រេចចិត្តនេះ Mark នឹងបញ្ចប់រាល់សកម្មភាពទាំងអស់ជាមួយក្រុម NCT ខណៈ NCT 127 គ្រោងនឹងបន្តសកម្មភាពជាមួយសមាជិក ៧ រូបគឺ Johnny, Taeyong, Yuta, Doyoung, Jaehyun, Jungwoo និង Haechan។ ចំណែកឯ NCT Dream គ្រោងនឹងបន្តជាមួយសមាជិក ៦ រូបគឺ Renjun, Jeno, Haechan, Jaemin, Chenle និង Jisung។

ថ្លែងពីការលាគ្នា SM ក៏បានសរសើរដល់តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះថា៖ “ចាប់តាំងពីបង្ហាញខ្លួនដំបូងក្នុងនាមជាសមាជិកក្រុម NCT ក្នុងឆ្នាំ ២០១៦ Mark បានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយធ្វើបានយ៉ាងល្អមិនត្រឹមតែក្នុងនាមជាសមាជិកក្រុមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសិល្បករទោលផងដែរ”។

“យើងខ្ញុំសូមថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃដែលយើងបានដើររួមគ្នា ហើយយើងក៏សូមគាំទ្រដោយស្មោះអស់ពីចិត្តចំពោះអនាគតរបស់ Mark ក្នុងការចាកចេញពីក្រុម និងចាប់ផ្តើមជំហានថ្មីផងដែរ” ផលិតកម្មរៀបរាប់ដូច្នេះ។ គួរ​ឱ្យដឹងផងដែរថា Mark បានចាប់ផ្តើមអាជីពជាតារាខេប៉ុប ក្នុងនាមជាសមាជិកក្រុម NCT U នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៦ ជាមួយនឹងបទចម្រៀង “The 7th Sense”។ ការចាកចេញរបស់តារារ៉េបរូបនេះ គឺជាការចាកចេញពីក្រុម ក្រោយរួមរស់ជាមួយគ្នារយៈពេល ១០ឆ្នាំត្រឹម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា