ក្រុមហ៊ុន Sabay ទិញយករោងកុន Major Cineplex ផ្ដាច់មុខ និងបានប្ដូរឈ្មោះជា Sabay Cinema | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Sabay ទិញយករោងកុន Major Cineplex ផ្ដាច់មុខ និងបានប្ដូរឈ្មោះជា Sabay Cinema

ក្រុមហ៊ុន Sabay ទិញយករោងកុន Major Cineplex ផ្ដាច់មុខ និងបានប្ដូរឈ្មោះជា Sabay Cinema

ក្រុម​ហ៊ុន SABAY ដែល​មាន​នាយក​ប្រតិបត្តិ​ជា​ជនជាតិ​ខ្មែរ​បាន​ទិញ​យក​ភាគ​ហ៊ុន​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​រោង​កុន Major Cineplex របស់​ថៃ​ ដើម្បី​គ្រប់គ្រង​បន្ត ដោយ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Sabay Cinema ជំនួស​វិញ។

Advertisement

បន្ទាប់​ពី​ក្រុមហ៊ុន Major Cineplex Group បាន​ដក​ប្រតិបត្តិការ​របស់​ខ្លួន​ចេញ​ពី​កម្ពុជា ពេល​នេះ Sabay Digital Group បាន​ប្រមូល​ទិញ​យក​ភាគហ៊ុន​ទាំង​អស់​របស់​រោង​កុន​ខាង​លើ​ ដើម្បី​គ្រប់​គ្រង​ជំនួស ថែម​ទាំង​ប្ដូរ​ឈ្មោះ​ពី Major Cineplex ទៅ​ជា Sabay Cinema ទៀត​ផង។

ក្រុមហ៊ុន Sabay Digital Group បានសម្រេចក្នុងការទិញយកភាគហ៊ុនទាំងអស់ពី Major Cineplex Group ដោយនាំយកប្រតិបត្តិការរោងភាពយន្ត និងកន្លែងបោះប៊ូលីង (Bowling) មកស្ថិតក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរ ១០០%។

ជាមួយ​គ្នា ទីតាំងរោងភាពយន្តទាំង ៦ នឹងនៅបន្តដំណើរការជាធម្មតា ហើយ​សម្រាប់​ប្រព័ន្ធបច្ចេកវិទ្យាបញ្ចាំងកុនទំនើបៗ ដូចជាប្រព័ន្ធ IMAX Laser និង ScreenX ក្រុម​ហ៊ុន Sabay នឹង​ធ្វើ​ការ​អាប់ដេត​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត បន្ថែម​លើ​ការ​រៀប​ចំ​ប្រព័ន្ធ​សេវា​ឌីជីថល​លើ​ការ​លក់​សំបុត្រ​ និង​ការ​កក់​សំបុត្រ​តាម​អនឡាញ ព្រម​ជាមួយ​ការ​រៀប​ចំ​ប្រព័ន្ធ​ការងារ​បែប​ច្នៃ​ប្រឌិត​ដើម្បី​ទាន់​សម័យ​កាល​នៃ​វិស័យ​ភាពយន្ត​ទំនើប។

គួរ​ឱ្យ​ដឹង​ថា ការ​សម្ពោធ​ជា​ផ្លូវ​ការ​របស់ Sabay Cinema ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៥ ខែ មីនា ឆ្នាំ ២០២៦ ពោល​ម្សិល​មិញ ដោយ​មាន​ការ​ចូលរួម​ពី​បណ្តាស្ថាប័នសារព័ត៌មានក្នុងស្រុក ថ្នាក់ដឹកនាំក្នុងឧស្សាហកម្មភាពយន្ត អ្នកជំនាញផ្នែកច្នៃប្រតិដ្ឋ និងភ្ញៀវកិត្តិយសជាច្រើនរូប៕

រូបភាព ៖ Sabay Cinema

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា