Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

Advertisement

ផ្អែកតាមការប្រកាសរបស់ផលិតកម្ម Source Music Belift Lab និង HYBE X Geffen Records នៅថ្ងៃទី៨ ខែមិថុនា លើកម្មវិធីភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមអ្នកគាំទ្រ Weverse ក្រុមចម្រៀងនារីទាំង ៣ នឹងបញ្ចេញចម្រៀង ១បទរួមគ្នា ក្រោមចំណងជើងថា Iconic By Mistake។

ការប្រកាសខាងលើក៏បានឱ្យដឹងបន្ថែមថា ការសហការគ្នានេះបាននាំមកនូវក្រុមចម្រៀងដែលមានស្ទីលតន្ត្រីប្លែកៗពីគ្នាមកជួបជុំគ្នា ជាមួយនឹងក្រុមអ្នកគាំទ្រដែលកំពុងតែកើនឡើងនៅជុំវិញពិភពលោក។

គួរឱ្យដឹងផងដែរថា  Le Sserafim និង Illit ទើបតែបានចេញបទចម្រៀងថ្មីរៀងៗខ្លួន គឺបទ Boompala និង It’s Me ខណៈដែលក្រុម Katseye ទើបតែដណ្តើមបានពានរង្វាន់ចំនួន ៣ ពីកម្មវិធីប្រគល់ពានរង្វាន់របស់សហរដ្ឋអាមេរិក American Music Awards កាលពីខែឧសភា កន្លងទៅ ដោយអាចដណ្ដើមបានពានរង្វាន់ធំ ដូចជា ពានរង្វាន់សិល្បករប្រចាំឆ្នាំ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា