កែវ ទិត្យផល្លី ប្រឡងសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ បានចំណាត់ថ្នាក់ល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កែវ ទិត្យផល្លី ប្រឡងសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ បានចំណាត់ថ្នាក់ល្អ

កែវ ទិត្យផល្លី ប្រឡងសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ បានចំណាត់ថ្នាក់ល្អ

តារាចម្រៀងវ័យក្មេង ​​ពោរពេញ​ដោយ​សមត្ថភាព និង​ទេព​កោសល្យ កែវ ទិត្យផល្លី នៅ​តែ​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​កោត​សរសើរ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ថ្ងៃ​យប់​របស់​ខ្លួន តាម​រយៈ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ក្នុង​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ ប្រចាំ​រាជធានី​ភ្នំពេញ។

Advertisement

ដ្បិត​ជា​សិស្ស​ត្រៀម​ប្រឡង​បាក់​ឌុប​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ប៉ុន្តែ កែវ ទិត្យផល្លី ដែល​មហាជន​ស្គាល់​ថា​ជា​បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ បាន​ខិត​ខំ​ឈ្មុសឈ្មុល​រហូត​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​នៅ​ក្នុង​ការ​ប្រឡង ជ្រើស​រើស​សិស្ស​ពូកែ ប្រចាំ​រាជធានី​ភ្នំពេញ ឆ្នាំ​សិក្សា ២០២៥-២០២៦។ តាម​រយៈ​ការ​ប្រកាស​លទ្ធផល នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​អប់​រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា កែវ ទិត្យផល្លី ជា​បេក្ខជន​ជើង​ខ្លាំង​មួយ​រូប ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤ នៃ​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ ប្រចាំ​រាជ​ធានី​ភ្នំពេញ លើ​មុខ​វិជ្ជា​ អក្សរសិល្ប៍។

ដំណឹង​ល្អ​នេះ​ ត្រូវ​បាន​មហាជន​អ្នក​គាំទ្រ​ចូល​ខមិន​បង្ហាញ​ក្ដី​រីករាយ និង​អបអរ​ចំពោះ​លទ្ធផល​គាប់​ប្រសើរ​របស់​ជើង​ខ្លាំង​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ ហើយដូច​មហាជន​បាន​ជ្រាប កែវ ទិត្យផល្លី គឺជា​សិស្ស​ពូកែ​ស្ទើរ​តែ​គ្រប់​មុខ​វិជ្ជា​នៅ​ក្នុង​ថ្នាក់​រៀន៕

រូបភាព ៖ keo Titphally

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា