Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​អន្តរជាតិ​ម្ដង​ទៀត។

Advertisement

បវរកញ្ញា​កូន​កាត់​ខ្មែរ​អង់គ្លេស​វ័យ ១៩ ឆ្នាំ​រូប​នេះ អាច​ធ្វើ​ឲ្យ​អន្តរជាតិ​ភ្ញាក់ផ្អើល​ម្ដង​ទៀត ព្រោះ​នាង​ជា​បេក្ខភាព​មាន​ចំណេះដឹង​ល្អ​ស្រាប់ ថែម​ទាំង​ជា​កូន​កាត់​ដែល​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ។ ក្រោយ​ត្រឡប់​ពី​ឥណ្ឌា នា​កម្មវិធី Miss World 2025 រ៉ូសស្យែល ហ្សូលីយ៉ា បាន​សំងំ​មួយ​រយៈ ហើយ​វិល​ចូល​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់ Miss Universe Cambodia 2026។

ការ​ដែល​មហាជន​ភាគច្រើន​ជឿជាក់​លើ Julia Russell ព្រោះ​នាង ទទួល​បាន​ការ​សិក្សា​ល្អ និង​មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​ជួយ​ដល់​ការ​នាំ​យក​មុខមាត់​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ​បាន​យ៉ាង​ល្អ។ ពិសេស​ការ​ឡើង​ធ្វើ​បទ​បង្ហាញ និង​ការ​និយាយ​ជា​សាធារណៈ​របស់ Julia មាន​ភាព​អស្ចារ្យ បូករួម​កញ្ញា​ប្រើប្រាស់​ភាសា​អង់គ្លេស​តាំង​ពី​កំណើត​ស្រាប់​ទៀត គឺ​អាច​ធ្វើឲ្យ​បវរកញ្ញា​វ័យ១៩ ឆ្នាំ​រូប​នេះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បរទេស។

បទពិសោធន៍​លើ​ឆាក​អន្តរជាតិ Miss World 2025 អាច​ជា​កម្រាល​ផ្លូវ​ដ៏​ល្អ​មួយ​សម្រាប់​ការ​បោះ​ជំហាន​ថ្មី​នៅ Miss Universe Cambodia 2026 នេះ​ដែល​ជា​វេទិកា​ក្នុង​ស្រុក។ ទម្រាំ​វិល​ត្រឡប់​មក​កាន់​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ម្ដង​ទៀត។

កញ្ញា Julia Russell ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម ២៣ រូប​នៃ​Miss Universe Cambodia 2026 នេះ ដែល​កម្មវិធី​ទើប​បង្ហាញ​ខ្លួន​ជា​ផ្លូវការ។ សម្រាប់​កម្មវិធី Miss Universe Cambodia 2026 ឆ្នាំ​នេះ​មាន​បេក្ខភាព​ជា​កូន​កាត់​មិន​ច្រើន​ឡើង តែ​ទាំង ២៣ រូប សុទ្ធតែ​ខ្លាំង​មិន​ថា​ចំណេះដឹង រូប​សម្រស់ និង​ត្រៀម​ខ្លួន​ដ៏​ល្អ៕

រូបភាព៖ Julia Russell, CSNJ Jewellery និង Miss Universe Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា