Jisoo កំពុងផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន ដែលនឹងបង្ហាញពីជ្រុងថ្មីៗប្លែកពីមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Jisoo កំពុងផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន ដែលនឹងបង្ហាញពីជ្រុងថ្មីៗប្លែកពីមុន

Jisoo កំពុងផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន ដែលនឹងបង្ហាញពីជ្រុងថ្មីៗប្លែកពីមុន

Jisoo ទើបតែបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តី V ច្បាប់ចុងក្រោយបង្អស់ ដោយក្នុងនោះ តារាខេប៉ុបស្រីរូបនេះក៏បានទម្លាយពីដំណើរការនៃការផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន រួមទាំងវិធីសាស្ត្រដោះស្រាយសម្ពាធក្នុងអាជីពជាសិល្បករ។

Advertisement

ក្នុងបទសម្ភាសន៍ដែលចេញផ្សាយកាលពីថ្ងៃទី ៦ ខែឧសភា កន្លងទៅ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះបានឱ្យដឹងថា នាងចង់ឱ្យអាល់ប៊ុមថ្មីនេះបង្ហាញពីជ្រុងថ្មីៗរបស់ខ្លួន ដោយសារតែរូបនាងផ្ទាល់ចង់សាកល្បងផលិតបទចម្រៀងក្នុងចង្វាក់ប្លែកៗឱ្យបានកាន់តែច្រើន។

ទន្ទឹមគ្នានេះ តារាខេប៉ុបដែលបានប្រែខ្លួនជាតារាសម្ដែងរូបនេះ បានបញ្ជាក់ទៀតថា នាងមិនដាក់សម្ពាធលើខ្លួនឯងឱ្យប្រញាប់ធ្វើអាល់ប៊ុមនេះពេកទេ ព្រោះនាងមានគោលបំណងចង់ឱ្យស្នាដៃនេះចេញមកមានភាពជាខ្លួនឯងខ្លាំងបំផុត។

Jisoo បាននិយាយថា៖ “តាំងពីខ្ញុំចាប់ផ្ដើមត្រៀមធ្វើអាល់ប៊ុមខ្នាតពេញនេះមក ខ្ញុំមានបំណងចង់បង្ហាញពិភពតន្ត្រីដែលទូលំទូលាយជាងមុន។ ខ្ញុំគិតថាខ្ញុំច្បាស់ជាមានសេចក្តីសុខខ្លាំងណាស់ ប្រសិនបើមានអ្នកស្ដាប់អាល់ប៊ុមនេះហើយប្រាប់ថា ពួកគេបានរកឃើញជ្រុងថ្មីៗរបស់ខ្ញុំ”។

កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ Jisoo ធ្លាប់បានបញ្ចេញ EP Album ដែលជាអាល់ប៊ុមខ្នាតតូចក្រោមឈ្មោះថា “AMORTAGE” ម្ដងរួចមកហើយ ប៉ុន្តែអ្នកគាំទ្រនៅតែទន្ទឹងរង់ចាំអាល់ប៊ុមពេញដំបូងរបស់នាង។ ភ្ជាប់ជាមួយគ្នានេះ ទស្សនាវដ្ដី V បានសួរទៅកាន់តារាស្រីថា៖ “អ្នកពិតជាទទួលបានការរំពឹងទុកខ្ពស់ពីមនុស្សជុំវិញខ្លួន តើអ្នកធ្វើបែបណាទើបអាចរក្សាផ្លូវចិត្តឱ្យរឹងមាំ ចំពោះមុខភាពស្មុគស្មាញទាំងនេះបាន?”

Jisoo បានចែករំលែកថា៖ “ជាការពិតណាស់ ការទទួលបានការចាប់អារម្មណ៍ និងការរំពឹងទុកខ្លាំង អាចធ្វើឱ្យយើងមានអារម្មណ៍សម្ពាធខ្លះដែរ ប៉ុន្តែខ្ញុំព្យាយាមមិនព្រួយបារម្ភខ្លាំងពេកទេ ហើយប្រាប់ខ្លួនឯងថា ឱ្យតែខ្ញុំស្មោះត្រង់នឹងខ្លួនឯង គឺវាគ្រប់គ្រាន់ហើយ”។

“នោះគឺជាវិធីដែលខ្ញុំប្រើដើម្បីការពារខ្លួនឯង។ ជាជាងការចំណាយពេលព្រួយបារម្ភពីរឿងផ្សេងៗ ខ្ញុំព្យាយាមផ្ដោតលើការប្រើប្រាស់ជីវិតឱ្យបានល្អបំផុតក្នុងមួយថ្ងៃៗ” នាងបញ្ចប់ដូច្នេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា