អភិបាលខេត្តបាត់ដំបង ទៅសួរសុខទុក្ខលោកយាយ រស់ សាបឿន ជាបងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលខេត្តបាត់ដំបង ទៅសួរសុខទុក្ខលោកយាយ រស់ សាបឿន ជាបងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា

អភិបាលខេត្តបាត់ដំបង ទៅសួរសុខទុក្ខលោកយាយ រស់ សាបឿន ជាបងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាន​អញ្ជើញ​ចុះ​ទៅ​ជួប ដើម្បី​សាកសួរ​សុខ​ទុក្ខ​លោកយាយ រស់ សាបឿន ដែល​ត្រូវ​ជា​បងស្រី​បង្កើត​របស់​លោកស្រី រស់ សេរីសុទ្ធា តារា​ចម្រៀង​ស្រី​ល្បីល្បាញ​ក្នុង​ទសវត្សរ៍ ៦០ និងត្រូវបានទស្សនិកជនដាក់រហស្សនាម​រាជិនី​សំឡេង​រៃ​មាស​កណ្ដឹង។

Advertisement

កាលពី​រសៀល​ថ្ងៃ ២០ ខែ​មេសា ឆ្នាំ ២០២៦ អភិបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោកយាយ រស់ សាបឿន បងស្រី​របស់​ម្ចាស់​បទ «ជំនោរ​ប៉ៃលិន» រូប​នេះ បាន​ថ្លែង​អំណរគុណ​ដល់ អភិបាល​ខេត្ត​បាត់ដំបង និង​ក្រុម​ការងារ​ដែល​បាន​អញ្ជើញ​មក​សាក​សួរ​សុខ​ទុក្ខ​ដល់​គេហដ្ឋាន​របស់​លោក​យាយ​ផ្ទាល់។

លោកយាយ រស់ សាបឿន ក៏​បាន​លើក​ឡើង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​ខេត្ត ដែល​បាន​លើក​តម្កើង​​សិល្បករ​ជំនាន់​ដើម តាមរយៈ​ការ​រៀបចំ​សួន​សិល្បៈ និង​​ការ​សាងសង់​រូប​សំណាក សិល្បករ សិល្ប​ការិនី ជំនាន់​ដើម​ក្នុង​នោះក៏មានការសាងសង់រូបសំណាកលោកស្រី រស់ សេរីសុទ្ធា និង​កវីនិពន្ធ តារា​ចម្រៀង​ដទៃ​ទៀត ដែល​មានដើមកំណើតចេញពីខេត្តបាត់ដំបងផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សួន​សិល្បៈ​ដែល​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​រៀបចំ​សាងសង់​បាន​ប្រមាណ ៨០% ហើយ ដោយ​ក្រុម​ការងារ​នឹង​បន្ត​សាងសង់​បន្ថែម​ទៀត ហើយ​នៅ​ពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នឹង​អញ្ជើញ​សាច់ញាតិ ក្រុម​គ្រួសារ​នៃ​កវីនិពន្ធ តារា​ចម្រៀង មក​ចូលរួម​ផង​ដែរ៕

រូបភាព៖ Hout Songhak

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា