លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​ដំបូល​ស័ង្កសីដែលឆេះខ្លោច។

Advertisement

​ផ្ទះ​ឈើ​ប្រក់​ដំបូល​ស័ង្កសី ដែល​ជា​ជម្រក​របស់​សមាជិក​សរុប​ទាំង​ចាស់​និង​ក្មេង ១៥ នាក់ ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ ខ្ទេច​គ្មាន​សល់ ត្រឹម​រយៈពេល មិន​ដល់ ១ ម៉ោង​ផង។ តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក Battambang City បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ១ ខែ មេសា ឆ្នាំ ២០២៦ នៅ​ត្រង់​ចំណុច​ទីតាំង​ភូមិ កាប់​គោ​ថ្មី សង្កាត់​អូចារ ក្រុង​បាត់ដំបង មាន​អគ្គីភ័យ​មួយ​បាន​កើត​ឡើង ដោយ​មូលហេតុ​នៃ​ការ​ផ្ទុះ​សេ​ខ្សែ​ភ្លើង។ ការណ៍​នេះ​បាន​បង្ក​ការ​ឆាប​ឆេះ​ដល់​លំនៅ​ឋាន​មួយ​ខ្នង​របស់​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក ដល់​ទៅ ១៥ នាក់ ខ្ទិច​អស់​គ្មាន​សល់​។

តាម​ការ​ឱ្យ​ដឹង​បន្ថែម​របស់​ផេក​ខាង​លើ ផ្ទះ​មួយ​ខ្នង​ដែល​រង​ការ​ឆាប​ឆេះ ខ្ទិច​គ្មាន​សល់​រូប គឺ​ជា​លំនៅឋាន​របស់​នាដកា​របាំ​ដែល​មាន​ឈ្មោះ អាង សុម៉ាវត្តី នាង​ជា​សិស្ស​សិល្បៈ​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ហើយ​ក៏​ជា​សិស្ស​ថ្នាក់​ទី១០ ដែល​កំពុង​សិក្សា​ក្នុង​វិទ្យាល័យ ហ្វារ​ពន្លឺ​សិល្បៈ​ ក្នុងខេត្តបាត់ដំបង។ អាង សុមាវត្តី ត្រូវ​បាន​ឱ្យ​ដឹង​បន្ថែម​ថា នាង​ជា​សិស្សមក​ពី​គ្រួសារដែល​មានជីវភាពក្រខ្សត់ តែខិតខំប្រឹងប្រែងរៀនសូត្រ រហូត​បាន​ក្លាយ​ជា​សិស្ស​ពូកែ តែជាអកុសល ​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ របស់​នារី​របាំ​រូប​នេះ បានរងការខូចខាត ដ្បិត​នៅ​មាន​រូបរាង តែ​ពិត​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​នោះ​ទេ

ជាមួយគ្នា មហាជន​បាន​បង្ហាញ​ការអាណិតអាសូរដល់ក្រុមគ្រួសារ ជាពិសេសសិស្សរបាំដែលមានការតស៊ូក្នុងជីវិត ដោយបានផ្ដល់ជាជំនួយ ក៏ដូចជាថវិកា ដើម្បីយកទៅដោះស្រាយនូវបញ្ហាចម្បងក្នុងពេលនេះផងដែរ៕

រូបភាព ៖ Battambang City

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា