មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់​ក្នុងរឿង ព្រម​ជាមួយក្រុមការងារ​បរទេស មួយ​ក្រុម បាន​បង្ហាញ​វត្តមាន​នៅ​លើ​ឆាក​អន្តរជាតិជាបន្តបន្ទាប់។

Advertisement

ដូច​ដែល​មហាជន​អ្នក​តាម​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​បាន​ជ្រាប ភាពយន្ត «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ត្រូវ​បាន ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ប្រកួត​ក្នុង​មហោស្រព​លំដាប់​អន្តរជាតិ​ចំនួន២ ដែល​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​ហូលីវូដ OSCARS រួម​មាន មហោស្រព​ភាពយន្ត Huesca International Film Festival លើក​ទី​៥៤ នៅ​ប្រទេស​អេស្ប៉ាញ និង Short Shorts Film Festival & Asia នៅ​ប្រទេស​ជប៉ុន។ ជា​លទ្ធផល សមិទ្ធផល​ដ៏​ត្រចះត្រចង់​មួយ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ពោល​គឺ​ក្នុង​វេទិកា​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ។

ឱកាស​នៃ​ការ​នាំ​យក​ភាពយន្ត​ខ្មែរ «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ឬ Chant of the desert flower បញ្ចាំង​លើ​ឆាក​អន្តរជាតិ​នា​លើក​នេះ គឺ​ជា​ការ​សម្រេច​សមិទ្ធផល​មួយ​ដ៏​ត្រចះត្រចង់​បំផុត ហើយ​ក៏​ជា​ឱកាស​បើក​បង្ហាញ​ឱ្យ​បរទេស​បាន​ស្គាល់​កម្ពុជា​កាន់​តែ​ច្រើន បន្ថែម​លើ​ការ​បោះ​ទុន​វិនិយោគ​លើ​វិស័យ​ខ្សែ​ភាពយន្ត​ក្នុង​ប្រទេស​មួយ​នេះ​ផង​ដែរ៕

រូបភាព ៖ Reth Sarita

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា