Cam-Teume ធ្វើបាន! ខ្លាចភ្លៀងចំថ្ងៃប្រគំតន្រ្ដីអ្នកគាំទ្រកម្ពុជានាំគ្នាធ្វើតាមជំនឿខ្មែរល្បីដល់អ្នកគាំទ្រអន្តរជាតិ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Cam-Teume ធ្វើបាន! ខ្លាចភ្លៀងចំថ្ងៃប្រគំតន្រ្ដីអ្នកគាំទ្រកម្ពុជានាំគ្នាធ្វើតាមជំនឿខ្មែរល្បីដល់អ្នកគាំទ្រអន្តរជាតិ

Cam-Teume ធ្វើបាន! ខ្លាចភ្លៀងចំថ្ងៃប្រគំតន្រ្ដីអ្នកគាំទ្រកម្ពុជានាំគ្នាធ្វើតាមជំនឿខ្មែរល្បីដល់អ្នកគាំទ្រអន្តរជាតិ

ការប្រគុំតន្ដ្រីរបស់ក្រុម Treasure នាពេលថ្មីៗនេះលើទឹកដីនៃប្រទេសកម្ពុជាបានទទួលការសាទរពីសំណាក់ក្រុមអ្នកគាំទ្រនៅជុំវិញពិភពលោក។ ក្នុងនោះហ្វេនកម្ពុជា ឬ Cam-Teume ក៏ត្រូវបានគេសរសើរថាមានអត្តចរិតល្អ មានសណ្ដាប់ធ្នាប់ និងរួសរាយរាក់ទាក់ខ្លាំងផងដែរ។ ជាពិសេសសកម្មភាពដែល Cam-Teume បាននាំគ្នាអនុវត្តជំនឿខ្មែរបុរាណក៏បានសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រអន្តរជាតិផងដែរ។

Advertisement

មុនថ្ងៃប្រគំតន្ត្រីមកដល់ដោយសារបារម្ភពីអាកាសធាតុប្រែប្រួល និងខ្លាចភ្លៀងធ្លាក់រំខានដល់កម្មវិធីដែលខំទន្ទឹងរង់ចាំជាយូរ អ្នកគាំទ្រខ្មែរបានសម្រេចចិត្តប្រើវិធីដាំគល់ស្លឹកគ្រៃបញ្ច្រាសចុង។ នៅក្នុងជំនឿខ្មែរប្រសិនបើមេឃកលចង់ភ្លៀង គេឱ្យកូនស្រីក្រមុំព្រហ្មចារីទៅដាំគល់ស្លឹកគ្រៃបញ្ច្រាសចុងដើម្បីបន់ស្រន់កុំឱ្យមានភ្លៀងធ្លាក់នៅថ្ងៃកម្មវិធី។ ជាលទ្ធផលដែលមិនគួរឱ្យជឿនៅថ្ងៃប្រគុំតន្ត្រីនោះផ្ទាល់ អាកាសធាតុពិតជាមានភាពអំណោយផលល្អ និងគ្មានភ្លៀងធ្លាក់មករំខានទាល់តែសោះ។

ក្រោយមកវីដេអូនៃសកម្មភាពដាំស្លឹកគ្រៃបញ្ច្រាសចុងនេះត្រូវបានថតជាវីដេអូត្រូវបានហ្វេនចែកចាយតៗគ្នាល្បីដល់អ្នកគាំទ្រអន្តរជាតិដែលធ្វើឱ្យពួកគេមានចម្ងល់ និងស្ងើចសរសើរពីភាពច្នៃប្រឌិតរបស់អ្នកគាំទ្រខ្មែរ។  ពេលនេះរូបភាពទាំងនេះបានក្លាយជាប្រធានបទដ៏ទាក់ទាញដែលធ្វើឱ្យអ្នកគាំទ្រមកពីបណ្ដាប្រទេសផ្សេងៗយកទៅផុសបន្ដយ៉ាងសន្ធឹកទាំងក្នុង Facebook, Instagram, X និងក្នុង Tiktok ជាដើមប្រៀបដូចជាការផ្សព្វផ្សាយឱ្យកម្ពុជាមួយចំណែកផងដែរ។

វត្តមានរបស់ក្រុម Treasure នាពេលនេះ បានសបញ្ជាក់ឱ្យឃើញថាកម្ពុជាមិនត្រឹមតែមានសក្ដានុពលក្នុងវិស័យកម្សាន្តកម្រិតអន្តរជាតិប៉ុណ្ណោះទេ។ លើសពីនេះ វាក៏ជាឱកាសល្អបំផុតដែលយុវជនខ្មែរបានឆ្លៀតបង្ហាញ និងផ្សព្វផ្សាយពីអត្តសញ្ញាណ វប្បធម៌ និងជំនឿខ្មែរបុរាណទៅកាន់ពិភពលោកតាមរយៈ Soft Power នៃវិស័យ K-Pop យ៉ាងមានប្រសិទ្ធភាពបំផុត៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា