Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

Advertisement

កាលពីថ្ងៃទី ៣១ ខែមីនា ក្រុម BTS បានបង្កើតប្រវត្តិសាស្ត្រតន្ត្រីពិភពលោកជាថ្មីម្តងទៀត គ្រាដែលបទថ្មី SWIM បានជាប់ចំណាត់ថ្នាក់កំពូលនៅលើតារាង Billboard Hot 100។ នេះគឺជាចម្រៀងទី ៧ របស់ក្រុមដែលបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងតែមួយនេះ បញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់ក្រុមលើទីផ្សារចម្រៀងអាមេរិក។

ការជាប់ឈ្មោះលើតារាង Billboard Hot 100 នេះ បានធ្វើឱ្យក្រុម BTS បានសម្រេចនូវកំណត់ត្រាប្រវត្តិសាស្ត្រ “Billboard All-Kill” ខណៈស្នាដៃអាល់ប៊ុមពេញខ្នាតទី ៥ ARIRANG បានឈរនៅចំណុចកំពូលនៃគ្រប់តារាងសំខាន់ៗរបស់ Billboard ក្នុងសប្តាហ៍តែមួយ រួមមាន Hot 100, Billboard 200, Artist 100, Global 200, Global Excl. U.S., Digital Song Sales, World Digital Song Sales, Top Album Sales, និង Vinyl Albums។ យោងតាមលទ្ធផលនេះ Kbizoom បានចុះផ្សាយថា វាគឺជាកំណត់ត្រាមិនធ្លាប់មានពីមុនមក ដែលសិល្បករពីអាស៊ីមិនដែលធ្វើបាន។

លើសពីនេះ BTS ក៏បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានចម្រៀង ១០បទ ជាប់តំណែងកំពូលទាំង ១០ លើតារាង Billboard Global Excl. U.S.​ បង្ហាញពីប្រជាប្រិយភាពលំដាប់សាកលលោក ក្រៅពីសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះដែរ សមាជិកទាំង ៧ ក៏បានក្លាយជាម្ចាស់កំណត់ត្រាដែលមានបទចម្រៀងជាប់លេខ ១ ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រតារាង Billboard Global 200 ជាមួយនឹងបទចម្រៀងល្បីៗចំនួន ៨ បទ យកឈ្នះតារាលំដាប់ពិភពលោកដូចជា Taylor Swift, Bad Bunny និង Ariana Grande។

តំណែងសំខាន់មួយទៀតដែលមិនអាចរំលងបាននោះ គឺ BTS ក៏បានជាប់ឈ្មោះជាសិល្បករលំដាប់លេខ ២ បន្ទាប់ពី Taylor Swift ជាមួយបទចម្រៀងចំនួន ៩ បទស្ថិតក្នុងតំណែងកំពូលទាំង ១០ លើតារាង Billboard Global 200 ក្នុងពេលតែមួយ។ លើសពីនេះទៀត នៅក្នុងសហរដ្ឋអាមេរិក អាល់ប៊ុម “ARIRANG” ក៏បានបង្កើតប្រវត្តិសាស្ត្រដោយមានបទចម្រៀងចំនួន ១៣ បទបានជាប់ក្នុងតារាង Billboard Hot 100 ក្នុងពេលដំណាលគ្នាផងដែរ។

ចេញផ្សាយនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ អាល់ប៊ុម ARIRANG គឺជាការត្រឡប់មកវិញជាក្រុមពេញលេញលើកដំបូងរបស់ BTS ក្នុងរយៈពេល ៤ ឆ្នាំ បន្ទាប់ពីអាល់ប៊ុម Proof។ អាល់ប៊ុមដែលមាន ១៤ បទនេះ មានការសហការជាមួយផលិតករល្បីៗដូចជា Ryan Tedder, Diplo, និង Kevin Parker៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា