តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​តារា​រួម​អាជីព សាវិន ហ្វីលីព បង្ហោះ​លើ​ហ្វេសប៊ុកនៅព្រឹកនេះ។

Advertisement

នៅ​លើ​ការ​បង្ហោះ​របស់​លោក សាវិន ហ្វីលីព បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ម៉េង ប៊ុនទ្បូ បាន​លាក់​បាំង​ទុក​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង​នេះ​យូរ​មក​ហើយ ដោយសារ​គ្មាន​ថវិកា​ធ្វើការ​វះកាត់​ព្យាបាល (ប្រហែល ៣ ពាន់ដុល្លារ)។ តាម​ការ​រៀបរាប់​របស់​តារា​ប្រុស សាវិន ហ្វីលីពបាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត ធ្លាប់​ព្រមាន តួឯក​ប្រុស «ចៅពស់កេងកង» ថា​បើ​គាត់​មិន​ព្រម​ធ្វើ​ការ​ព្យាបាល​សរសៃ​ជើង​ឆ្វេង​នេះ​ឲ្យ​ទាន់​ពេល​ទេ ម៉េង ប៊ុនឡូ អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​គាំង​បេះដូង​នៅ​ថ្ងៃ​មុខ។

ក្នុង​សំណេរ​របស់​មិត្ត​រួម​អាជីព​រូបនោះ បាន​បញ្ជាក់​ថា ម៉េង ប៊ុនទ្បូ មាន​ខ្សែ​ជីវិត​បច្ចុប្បន្ន​​​កម្សត់​ណាស់ ត្រូវ​មក​ដេក​ពេទ្យ​ម្នាក់ឯង គ្មាន​អ្នកកំដរ​ ចំណែកជីវភាពរបស់គាត់ពេលនេះ​មិន​ប្រសើរ​ទាល់​តែ​សោះ ប៉ុន្តែ​អតីត​តារា​ចម្រៀង​ផលិតកម្ម SSB រូបនេះ ​មិន​ដែល​ត្អូញត្អែរ​ម្ដង​ណា​ទេ និង​ព្យាយាម​លាក់បាំង​ស្ថានភាព​ជីវិត ក្រោយបាត់មុខឈឹងពីសិល្បៈរហូតមកដើ់ថ្ងៃនេះ។

គួរ​បញ្ជាក់​ថា ម៉េង ប៊ុនឡូ ធ្លាប់​បាន​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ដ​ខ្មែរ​ល្បី​ៗ​កាលពី​ជាង ១០ ឆ្នាំ​មុន​ដូចជា​រឿង «ចៅពស់កេងកង» ,«មន្តមាយា», «ផ្ការាំទឹករាំ» និង​មាន​រឿង​ភាគ​ជាច្រើន​ទៀត៕

រូបភាព៖ សាវិន ហ្វីលីព

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា