សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។

សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន ៖ទស្សន វិទ្យា , សង្គមវិទ្យា និង​ចិត្ត​វិទ្យា»។ ជំនាញ​នេះ​ទៀត​សោត ក្រោយរៀនចប់​​អាច​ទាំង​ដឹក​នាំ​រឿង តែង​និពន្ធ និង​សម្ដែង​បាន​ដោយ​ខ្លួន​ឯង។

ជាមួយគ្នា ដើម្បីលើកកម្ពស់ ក៏ដូចជាការចូលរួមក្នុងការរក្សាថែសិល្បៈ​បុរាណ​ខ្មែរ លោក​ក៏​បាន​សូម​ឱ្យ​តាម​បណ្ដា​ខេត្ត​ជិត​ឆ្ងាយ​បញ្ជូន​សិស្ស​ឱ្យ​មក​រៀន​ជំនាញ ល្ខោន​និយាយ ឬ​ជំនាញ​សិល្បៈ​បុរាណ​ផ្សេង​ៗ​ទៀត​របស់​ខ្មែរ នៅ​ឯ​សាលា​ជាតិ​មធ្យម​សិល្បៈ ភ្នំពេញ។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា៖ «ល្ខោន​និយាយ ជា​ជំនាញ​ច្បាស់​លាស់ មាន​សញ្ញាប័ត្រ​ត្រឹម​ត្រូវ ហើយ​ជា​ជំនាញ​ដែល​រៀន​មិន​ចេះ​ចប់​ទេ តែ​គួរ​ស្ដាយ​ជា​ជំនាញ​ដែលងាយនឹង​បាត់បង់ បើ​សិនជា​មិន​មាន​អ្នក​បន្តវេន»។

ជំនាញ ល្ខោន​និយាយ ពី​មុន​ដាច់​ខាត​ត្រូវ​ទៅ​រៀន​​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា រុស្សី អាល្លឺម៉ង់ បារាំង និង​បុលហ្ការី ជា​ដើមហើយចំពោះការសិក្សាជំនាញនេះទាមទារការខិតខំខ្ពស់ណាស់ ៧០ ភាគរយគំនិត​ចេញ​ពី​ខ្លួន​ឯង និង៣០ភាគរយស្វែង​យល់​ពី​គ្រូ។

គួរ​ឱ្យ​ដឹង​ដែរ​ថា នាថ្ងៃ​ទី ១ ដល់ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៦ ខាង​មុខ នាយកដ្ឋានសិល្បៈទស្សនីយភាពនឹងមាន​ការរៀបចំមហោស្រព ល្ខោននិយាយ ដោយមានការចូលរួមពីសំណាក់សិស្ស និងបណ្ដាអ្នកក្នុងវិស័យសិល្បៈបុរាណជា​ច្រើនផងដែរ។ ចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយវប្បធម៌សិល្បៈបុរាណនៅកម្ពុជា៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា