រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​នេះ ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​ថៃឈ្លានពាន នូវ​​អាហារូបករណ៍​ចំនួន ១០ កន្លែង។

សម្រាប់​សិស្ស​និស្សិត​ដែល​ទើប​ប្រឡង​ចប់​ថ្នាក់​ទី១២ ក្នុង​ឆ្នាំ​សិក្សា ២០២៥-២០២៦ ហើយ​ជា​សិស្ស​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​ថៃធ្លាប់បានឈ្លានពាននាពេលកន្លងមានដូច​ជា ខេត្ត​ព្រះវិហារ , ឧត្តរមានជ័យ , បន្ទាយ​មាន​ជ័យ , បាត់ដំបង និង​ពោធិ៍សាត់ នឹង​ទទួល​បាន​អាហារូបករណ៍ ១០០% មួយ​ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​បូណាម៉ារី (BMU) ហើយ​ថែម​ទទួល​បាន​ការងារ​ធ្វើ (មាន​ប្រាក់​បៀវត្ស) ក្រោយ​បញ្ចប់​ការ​សិក្សា​ថែម​ទៀត​ផង។

សម្រាប់​ការ​ដាក់​ពាក្យ​ស្នើរ​សុំ​អាហារូបករណ៍​សិស្ស​និស្សិត​អាច​ធ្វើ​ការ​ស្កេន​លើ​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោមឬ អាច​ទំនាក់​ទំនង​តាម​លេខ​ទូរស័ព្ទ ៖ ០១៧/០៨៧ ៦០ ៥០ ៨០ ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា