ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​សាលា​មធ្យម​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា សាលា​នឹង​រៀប​ចំ​ការ​ប្រឡង​ជ្រើស​រើស​សិស្សានុសិស្ស​ឱ្យ​ចូលរៀន​ដោយ​ឥត​បង់ថ្លៃ​លើ​មុខ​ជំនាញ តាម​ឯកទេស​សិល្បៈ​ដូច​ខាង​ក្រោម ៖

ទី១.សាលា​ដូរ្យតន្ត្រី

មុខ​ជំនាញ ៖ វីយូឡុង , វីយូឡា , ទ្រសោ , តាខេ , ឃឹម , គង​ធំ , គង​តូច , រនាតឯក , រនាត​ធុង (សម្រាប់​សិស្ស​ថ្នាក់​ទី៣ ពី​សាលា​ខាង​ក្រៅ)

មុខ​ជំនាញ ៖ ស្រឡៃ , ប៉ីអ , ប៉ីពក , ខ្លុយ , ទ្រ​ខ្មែរ , ខ្សែដៀវ , ក្លារីណែត , ត្រុំប៉ែត , ត្រំប៊ន , សាក់សូ , សែលឡូ , ហ្លុត , កុងត្រឺបាស , ហ្គីតា , គ័រ , ចម្រៀង​បុរាណ (សម្រាប់​សិស្ស​ថ្នាក់​ទី៥ ពី​សាលា​ខាង​ក្រៅ)

មុខ​ជំនាញ ៖ ចម្រៀង​ជា​ពួក អាយ៉ៃ , ចាប៉ី​ដង​វែង (សម្រាប់​សិស្ស​ថ្នាក់​ទី៧ ពី​សាលា​ខាង​ក្រៅ)

ទី២.សាលា​សិល្បៈ​សូន្យ​រូប

ផ្នែក​គំនូរ ៖ វិចិត្រកម្ម , គំនូរ​បុរាណ , គំនូរ​ផ្សាយ , លម្អ​ក្រណាត់

ផ្នែក​ចម្លាក់ ៖ ចម្លកា់​ពុម្ភ , ចម្លាក់​ប្រាក់ , ចម្លាក់​ស្មិត , ចម្លាក់​ឈើ , កុលាលភាជន៍ , ខ្មុក​ស្មាច់ (សម្រាប់​សិស្ស​ថ្នាក់​ទី៧ ពី​សាលា​ខាង​ក្រៅ)

ទី៣.សាលា​របាំ

មុខ​ជំនាញ៖ របាំ​បុរាណ ឬ ល្ខោនខោល (សម្រាប់​សិស្ស​ថ្នាក់​ទី៣ ពី​សាលា​ខាង​ក្រៅ)

មុខ​ជំនាញ៖ របាំ​ប្រពៃណី (សម្រាប់​សិស្ស​ថ្នាក់​ទី៥ ពី​សាលា​ខាង​ក្រៅ)

ទី៤.សាលា​ល្ខោន

មុខ​ជំនាញ៖ ល្ខោន​បាសាក់ ឬ​ល្ខោន​យីកេ (សម្រាប់​សិស្ស​ថ្នាក់​ទី៥ ពី​សាលា​ខាង​ក្រៅ)

មុខ​ជំនាញ៖ ល្ខោន​និយាយ (សម្រាប់​សិស្ស​ថ្នាក់​ទី៧ ពី​សាលា​ខាង​ក្រៅ)

ទី៥. សាលា​សៀក

មុខ​ជំនាញ ៖ លំនឹង , ទន់ភ្លន់ , បាល្លេ , ត្រែះ , អាក្រូបាត (សម្រាប់​សិស្ស​ថ្នាក់​ទី៣ ឬ​ថ្នាក់​ទី៥ ពី​សាលា​ខាង​ក្រៅ)

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា អាហារូបករណ៍​ដែល​ផ្ដល់​ជូន​ដោយ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​នា​ពេល​នេះ​រាល់​សិស្សានុសិស្ស​ដែល​បាន​ដាក់​ពាក្យ​ត្រូវ​ឆ្លង​ការ​ប្រឡង​លើ​វិញ្ញាសា​ចំណេះ​ដឹង​ទូទៅ និង​វិញ្ញាសា​ប្រឡង​បច្ចេកទេស។

សម្រាប់​ការ​ការ​ចែក​ពាក្យ​ប្រឡង និង​ទទួល​ពាក្យ​ប្រឡង ធ្វើ​ឡើង​នៅ​ការិយាល័យ​សិក្សា​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ​ផ្លូវ​ឧកញ៉ា​ម៉ុងឬទ្ធី ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ៕

ប្រភព ៖ សាលា​មធ្យម​វិចិត្រ​សិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា