ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​ក្មេង​របស់​កម្ពុជា ថ្មីៗ​នេះ​ទ្រង់​ត្រូវ​បាន​សារព័ត៌មាន​ចុះផ្សាយ​ពី​ការ​បដិសេធ​សំណើ CEO ក្រុមហ៊ុន Kpop ដើម្បី​ផ្ដោត​លើ​ការ​សិក្សា។

ព័ត៌មាន​នៃ​ការ​បដិសេធ​សំណើ​នៃ​ការ​ផ្ដល់​ជូន​ឲ្យ​ក្លាយ​ជា​តារា Kpop របស់​ព្រះនាង នរោត្តម ជេនណា ដែល​សែ​រាជវង្ស​ខ្មែរ មាន​ភាព​ល្បាញ​ល្បី​ទាំង​ចំណេះដឹង និង​ទេពកោសល្យ​ពហុ​ជំនាញ ខ្ទរខ្ទារ​ពាសពេញ​ពិភពលោក។ ទាំង​សារព័ត៌មាន​នៅ​អាស៊ី និង​អឺរ៉ុប​សុទ្ធតែ​បាន​ចុះផ្សាយ​ដូចគ្នា​ថា ទ្រង់​បោះបង់​ឱកាស​ចេញ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​អ្នក​ហ្វឹកហាត់ ដើម្បី​ក្លាយ​ជា​តារា Kpop។

យោងតាមរបាយការណ៍របស់ YTN មានព័ត៌មានថា នាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្ត Kpop ម្នាក់ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក​សមាជិក​គ្រួសារ​រាជវង្ស​ខ្មែរ​វ័យ​ក្មេង​រូប​នេះ ឲ្យ​ក្លាយ​ជា​តារា​សកម្ម​នៅ​ក្នុង​ប្រទេសកូរ៉េ។ ដោយ​ក្រុម​គ្រប់គ្រង​របស់​ទ្រង់ បាន​ជូន​ដំណឹង​បដិសេធ ដោយ​បញ្ជាក់​ថា ព្រះនាង ជេនណា បច្ចុប្បន្នមិនចូលរួមក្នុងការបណ្តុះបណ្តាលនៅប្រទេសកូរ៉េទេ ហើយ​នឹង​មិន​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ធ្វើការ​ជា​អ្នក​ហាត់ការ Kpop នា​ពេល​អនាគត​ទេ។

ជំនួស​ឲ្យ​ការ​ជ្រើសរើស​អភិវឌ្ឍន៍​អាជីព​នៅ​បរទេស ព្រះនាង នរោត្តម ជេនណា សម្រេច​ចិត្ត​ស្នាក់​នៅ​ក្នុង​ស្រុក​កំណើត ធ្វើការ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​សិក្សា និង​អភិវឌ្ឍន៍​អាជីព​តន្ត្រី​ផ្ទាល់​ខ្លួន​របស់​ទ្រង់ ហើយ​ក៏​កំពុង​រៀបចំ​សម្រាប់​អាល់ប៊ុម​ចិន​ដំបូង​របស់​ព្រះនាង។

បច្ចុប្បន្ន ជេនណា គឺជាសមាជិកនៃរាជវង្សកម្ពុជា មានបទពិសោធន៍សិល្បៈដ៏សម្បូរបែប ក្នុង​នោះ​របាំ​បុរាណ​ខ្មែរច្រើន​ទម្រង់, រាំ​ Kpop ចម្រៀងតន្ត្រី ការសម្តែង ការ​បង្ហាញម៉ូដ និង​ការ​បង្ហាញ​ខ្លួន​ជា​លក្ខណៈ​ជាតិសំខាន់ៗ។

កាលពី​​ចុង​ខែកក្កដា ឆ្នាំ ២០២៦ ព្រះនាង​ខ្មែរ ព្រះជន្ម ១៤ ព្រះ​វស្សា រូប​នេះ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ នៅ​ពេល​ដែល​ព្រះនាង បាន​សម្ដែង​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ពានរង្វាន់​អាស៊ានឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ។

ទ្រង់​បានសម្តែងរួមគ្នានៅលើឆាកជាមួយអ្នកចម្រៀង សុខ សម្បត្តិ ក្នុង​អំឡុង​ពេល​កម្មវិធី​មុន​ការ​ប្រកួត ខណៈដែលទស្សនិកជនបានគ្រវីបដា និងផ្ទាំងរូបភាពដើម្បីគាំទ្រ។ វីដេអូ​នៃ​ការ​សម្ដែង​បាន​រីករាលដាល​យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលទាក់ទាញការមើល និង​ការ​កោតសរសើរ​រាប់​លាន​ដងចំពោះការច្រៀង និងវត្តមានលើឆាកដ៏មានទំនុកចិត្តរបស់នាង។

ម្ចាស់​បទ “Way You Are” ត្រូវបានគេស្គាល់មិនត្រឹមតែជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជាប៉ុណ្ណោះទេ ថែមទាំង​ជា ឯក​អគ្គរដ្ឋទូត វប្បធម៌​វ័យក្មេង ដោយ​រាល់ពេល​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​លក្ខណៈ​ជាតិ និង​អន្តរជាតិ​​ដែល​ទ្រង់​តំណាង ព្រះនាង​តែងតែ​ច្នៃ​ប្រតិដ្ឋ​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ណា​មួយ ទៅ​បង្ហាញ​ឲ្យ​បរទេស​បាន​ស្គាល់ និង​ឃើញ​ផង​ដែរ។

មិន​ត្រឹមតែ​ជា​ឯក​អគ្គរដ្ឋទូត វប្បធម៌​ប៉ុណ្ណោះ​ទេ ព្រះនាង នរោត្តម ជេនណា ក៏​ជា​មនុស្ស​ស្រលាញ់​ការ​សិក្សា ដោយ​ជារឿយៗ​ទ្រង់​តែងតែ​ត្រូវ​បាន​សាកលវិទ្យាល័យ និង​សាលា​នានា​ផ្ដល់​កិត្តិយស​ជា​វាគ្មិន​ក្នុង​កម្មវិធី​ពិព័រណ៍​សិក្សា​ផ្សេង​ៗ។

គួរ​បញ្ជាក់​ថា ព័ត៌មាន​ដែល​ទ្រង់ ជេនណា បដិសេធ​ការ​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ក្លាយ​ជា​តារា Kpop ត្រូវ​បាន​សារព័ត៌មាន​ទាំង​នៅ​អាស៊ី មិន​ថា​កូរ៉េ វៀតណាម និង​ម៉ាឡេស៊ី​ជាដើម។

គួរ​បញ្ជាក់​ថា ការធ្វើជាអ្នកហ្វឹកហាត់ K-pop (K-pop Trainee)​​ មានផលប៉ះពាល់នការសិក្សា ដោយសារ​តែ​ប្រព័ន្ធហ្វឹកហាត់របស់វិស័យនេះមានភាពតឹងរ៉ឹង និងទាមទារពេលវេលាច្រើន ធ្វើឲ្យ​យុវជន​ដែល​ចូលរួម​ភាគច្រើន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្លាស់ប្ដូរ​ជីវិត​សិក្សា​យ៉ាង​ខ្លាំង។

ផល​ប៉ះពាល់​ចម្បង​ៗ​លើ​ការ​សិក្សា​កង្វះ​ពេលវេលា និង​ថាមពល​ កាលវិភាគ​ហ្វឹកហាត់​ជា​ទូទៅ​ចាប់ផ្ដើម​ម៉ោង ៤ ឬ ៦ ល្ងាច រហូត​ដល់​ម៉ោង ១០ យប់ ឬ​រំលង​អាធ្រាត្រ (ជា​រៀងរាល់​ថ្ងៃ លើកលែង​តែ​ថ្ងៃ​អាទិត្យ)។ ដែល​នេះ​អាច​ធ្វើឲ្យ​ពួកគេ​គ្មាន​ពេល​ធ្វើ​កិច្ចការ​សាលា សម្រាក​មិន​គ្រប់គ្រាន់ និង​មិន​អាច​ផ្ដោត​អារម្មណ៍​រៀន​នៅ​សាលា​បាន​ល្អ ជា​ហេតុ​ធ្វើឲ្យ​បោះបង់​ការ​សិក្សា (តែ​នៅ​ក្រុមហ៊ុន​មាន​ការ​សិក្សា​ភាសា​បរទេស​ផ្សេងៗ)៕

រួបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា