ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ កាលពី​ពេល​ថ្មី​ៗ នៅ​ព្រះ​បរម​រាជវាំង។

មិន​ខុស​ពី​រាល់​ឆ្នាំ ព្រះនាង បាន​រៀបចំ​ខ្លួន​យ៉ាង​ប្រពៃ អាវ​ប៉ាក់​ស និង​សំពត់​បត់​ពណ៌​ស្វាយ​យ៉ាង​ថ្លៃថ្នូរ។ សម្រាប់​ញាតិវង្សានុវង្ស​ខ្មែរ ដែល​បាន​ចូលរួម សុទ្ធតែ​គ្រង​ឈុត​ពណ៌​ដូច​គ្នា ក្នុង​នោះ​មាន​​ដូចជា ព្រះនាង នរោត្តម អម្រិតា, នរោត្តម អេមម៉ា, អ្នកម្នាង សិទ្ធី នីកា ភរិយា​ព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ព្រម​ទាំង​ព្រះនាង ព្រះអង្គម្ចាស់​ដទៃ​ទៀត។

ពិធី​បែប​ប្រពៃណីជាច្រើន​ រួម​មាន​រាប់បាត្រ ក៏​ព្រះនាង និង​ព្រះអង្គម្ចាស់ដទៃទៀត ចូលរួម​ផងដែរ។ ឥរិយាបថ​ទន់ភ្លន់​នៃ​សែ​រាជវង្ស​ទាំងអស់ ឆ្លុះ​បញ្ចាំង​ពី​ភាព​ថ្លៃថ្នូរ ដែល​ជា​កេរ​ដំណែល​ពី​ដូនតា​បន្សល់​ទុក។

តាម​រយៈ​រូបភាព​ដែល​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ឃើញ​ថា សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​សឹង​គ្រប់គ្នា និង​គ្រប់​ឋានៈ បាន​ចូល​ក្រាប​បង្គំ​ថ្វាយ​មហា​ព្រះរាជ​កុសល ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ «ព្រះ​បរម​រតន​កោដ្ឋ» អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​រួម​គ្នា។

នា​ឱកាស​នោះ​សែ​រាជវង្ស​ខ្មែរ ព្រះនាង ជេនណា បាន​ក្រាប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល៕

រូបភាព៖ Jenna Norodom និង Amrita Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា