លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន់ «ស្ត្រី​ឆ្នើម ១០០រូប» ក្នុង​ព្រឹត្តិការណ៍​ស្បៀង​អាហារ​ពិភពលោក​ឆ្នាំ ២០២៦ ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ២០២៦។


កើត​ក្នុង​ត្រកូល​កសិករ ដែល​មាន​ដើម​កំណើត​ក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប លោក​ស្រី សែត ហាច បាន​បន្ត​ការ​ចិញ្ចឹម​ជីវិត​និង​ផ្គត់ផ្គង់​គ្រួសារ​តាម​រយៈ​ការ​ចិញ្ចឹម​សត្វ និង​ការ​ដាំដុះ​តាម​បែប​ប្រពៃណី តែ​ក៏​ពុំ​សូវ​ទទួល​បាន​ផល​គាប់​ប្រសើរ​នោះ​ដែរ។ រហូត​ដល់​អំឡុង​ឆ្នាំ ២០១៤ លោក​ស្រី​ក៏​បាន​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​ជា​មួយ​អ្នក​ជំនាញ​កសិកម្ម​និង​អង្គការ​ផ្សេងៗ បូកផ្សំ​ជាមួយ​ការ​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​នោះ​លោក​ស្រី​ក៏​ទទួល​ផ្លែផ្កា​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ និង​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​សហគមន៍​ដែល​អាច​ជួយ​ដល់​ស្ត្រី​ក្នុង​សហគមន៍​និង​កសិករ​ជា​ច្រើន​គ្រួសារ​ថែម​ទៀត​ផង។

ជាង ១០ ឆ្នាំ​មក​នេះ កសិករ​វ័យ ៤០ ឆ្នាំ​ប្លាយ​រូប​នេះ​បាន​ចំណាយ​ពេល​វេលា​ក្នុង​ការ​សិក្សា​រៀន​សូត្រ​និង​សិក្សា​ស្វែង​យល់​ជា​រៀង​រាល់​ថ្ងៃ​មិន​ថា​ទៅ​លើ​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ ការ​ចិញ្ចឹម​សត្វ ជា​ពិសេស​លោក​ស្រី​តែង​ចំណាយ​ពេល​ក្នុង​ការ​ប្រមែប្រមូល​កសិករ​ជា​ពិសេស​ស្ត្រី​ដើម្បី​ចែក​រំលែក​និង​ផ្ដល់​ចំណេះ​ជំនាញ​លើ​ផ្នែក​កសិកម្ម​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​គ្រួសារ​កសិករ​រាប់​រយ​គ្រួសារ ជា​ពិសេស​ស្ត្រី​នៅ​ក្នុង​សហគមន៍​ជនបទ។

សម្រាប់​ពាន​រង្វាន់​ដែល​លោក​ស្រី​ទទួល​បាន​នា​ពេល​នេះ​មិន​មែន​ត្រឹម​ជា​មោទកភាព​សម្រាប់​លោក​ស្រី ក្រុម​គ្រួសារ និង​សហគមន៍​នោះ​ទេ តែ​ជា​មោទកភាព​មួយ​សម្រាប់​ស្ត្រី​កម្ពុជា ហើយ​ក៏​ជា​គំរូ​មួយ​ដ៏​ល្អ ដែល​ជា​កាតាលីករ​ជំរុញ​ស្ត្រី​មិន​ថា​នៅ​តំបន់​ជនបទ ឬ​តាម​សហគមន៍​ដាច់ស្រយាល ឱ្យ​ហ៊ាន​ក្រោក​ឈរ​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​ក្នុង​សង្គម៕

រូបភាព ៖ FAO

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា