ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនាពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

តាម​រយៈ​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​បាន​ឱ្យ​ដឹង​ថា សារមន្ទីរមានការដាក់តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ដែល​រួម​មាន៖ សម្លៀកបំពាក់ព្រះរាជា អគ្គមហេសី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ រយៈពេល៣ខែចាប់ពីថ្ងៃទី ១៩ សីហា ២០២៦ ដល់ថ្ងៃទី១៩ វិច្ឆិកា ២០២៦។ សម្រាប់​ការ​តាំង​ពិព័រណ៍​បើក​ជូន​ទស្សនា​សេរី​ដោយ​គិត​តម្លៃ​ជូន​ភ្ញៀវ​ខ្មែរ​ត្រឹម ១ពាន់​រៀល ក្នុង​ម្នាក់ និង​ម្នាក់​ភ្ញៀវ​បរទេស ៣ដុល្លា ក្នុង​ម្នាក់។ រី​ឯ​ព្រះ​សង្ឃ និង​កុមារក្រោម​អាយុ ១២ ឆ្នាំ (ទាំង​២​ភេទ) អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។ ជា​ពិសេស ក៏​មាន​មគ្គុទ្ទេសក៍​រង់ចាំ​អធិប្បាយ​ជូន​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​ជា​សារមន្ទីរ​តែ​មួយ​គាត់​នៅ​កម្ពុជា ដែល​មាន​ការតាំង​បង្ហាញ​ពិព័រណ៍​ទាក់ទង​វិស័យ​វាយនភណ្ឌ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​មាន​ដូច​ជា៖ សូត្រ​ខ្មែរ, ហូល​ខ្មែរ, ហូលពិតាន, ចរបាប់, ផាមួង, អន្លូញ, ក្រណាត់​កប្បាស, សសៃ​ឈូក, កី​តម្បាញ, របៀប​ត្បាញ​សូត្រ, សម្ភារៈ​តម្បាញ, ការ​ជ្រលក់​ពណ៌​សូត្រ, ការ​ចង​ក្រឡាគោម, សម្លៀកបំពាក់​ខ្មែរ ឥណ្ឌា ឡាវ វៀតណាម មីយ៉ាន់ម៉ា, ស៊ឹង​ឡាវ, គំនូរ​លើ​ក្រណាត់, បោះត្រា​លើ​ក្រណាត់, ប៉ាក់ អំបោះ​ធ្វើ​ពី​សំបក, សម្លៀកបំពាក់​បុរាណ និង​សហសម័យ។ សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី មាន​ទីតាំង​ស្ថិត​នៅបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕

ទីតាំង៖ https://maps.app.goo.gl/JeJfoSEUsc8AYGef8

ប្រភព ៖ MGC Asian Traditional Textiles Museum

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា