ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​និទ្ទេស B ដូច​អ្វី​ដែល​សាមី​ខ្លួន​ធ្លាប់​លើក​ឡើង ក្រោយ​ចប់​ការ​ប្រឡង។

កែវ ទិត្យផល្លី មាន​លំដាប់​ពិន្ទុ 98.472 និទ្ទេស B នា​សម័យ​ប្រឡង ១០ សីហា ២០២៦ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ដែល​ប្រឡង​នៅ​មណ្ឌល ព្រះ​ស៊ីសុវត្ថិ ក្នុង​ចំណោម​បេក្ខជន ២៥ រូប និង​មាន​អ្នក​ជាប់ ២០ នាក់ ក្នុង​នោះ​ស្រី ១៣ នាក់។

បេក្ខភាព​កម្មវិធី The voice Kids រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​សាលា​ជាមួយ​ម្ដាយ ដើម្បី​ទៅ​ស្ដាប់​ការ​ប្រកាស។ បើ​ទោះ​ជា​ទទួល​បាន​និទ្ទេស B ដែល​ជា​និទ្ទេស ល្អ​ណាស់ ក៏ ផល្លី ហាក់​ដូច​មិន​សូវ​ស្រស់​ស្រាយ​ប៉ុន្មាន​ឡើយ ដ្បិត​អី​នាង​ជា​សិស្ស​ពូកែ ប្រចាំ​រាជធានី​ភ្នំពេញ ក្នុង​​ចំណាត់​ថ្នាក់​ល្អ មួយ​រូប​ដែរ។

ក្រោយ​ប្រឡង​បាក់ឌុប​ចប់​ភ្លាម​ៗ កែវ ទិត្យផល្លី ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា និទ្ទេស A នាង​សូម​ចុះចាញ់​ហើយ ដោយត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះ​វិញ្ញាសា​គណិតវិទ្យា​តឹង​ខ្លាំង​ពេក។ ដូចនេះ​មាន​ន័យ​ថា និទ្ទេស B ពិតជា​ដូច​អ្វី​នាង​ប៉ាន់ប្រមាណ​ត្រូវ។

យ៉ាងណា​ក៏​ដោយ ម្ដាយ​របស់ កែវ ទិត្យផល្លី សប្បាយ​អរ​ជាមួយ​លទ្ធផល​ប្រឡង​បាក់ឌុប​ជាប់​របស់​កូន ហើយ​អ្នក​គាំទ្រ និង​មហាជន​ជាច្រើន​បន្ត​អបអរ និង​ជូនពរ​នាង​ទៅ​ជំហាន​បន្តបន្ទាប់​ទៀត គឺ​ថ្នាក់​ឧត្ដម​សិក្សា៕

រូបភាព៖ Keo Titphally

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា