ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​សរុប ១៥០ លាន​ដុល្លារ ដែល​កម្មវិធី​នោះ​ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ Bvlgari លោក Jc babin។

ស្រាប់តែ​ថ្មី​ៗ​នេះ​លោក Jc babin បាន​ត្រឡប់​មក​ទឹក​ដី​កម្ពុជា​ម្ដង​ទៀត និង​ជ្រើសរើស​យក​ខេត្ត​សៀមរាប ជា​គោលដៅ​ទេសចរណ៍​ជាមួយ​ភរិយា​ជាទី​ស្រលាញ់។ ដោយ​លោក​បាន​ធ្វើ​ដំណើរ​យ៉ាង​សប្បាយ​រីករាយ និង​ដោយ​ស្ងប់ចិត្ត ទទួល​បាន​ភាព​ដ៏​អស្ចារ្យ ជាមួយ​ការ​ភ្លក់​អាហារ​ឆ្ងាញ់​ៗ និង​មាន​តម្លៃ​សមរម្យ។

លោក Jc babin បាន​ចែក​រំលែក​រូបភាព​មាន​សុភមង្គល ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​លើ​ទឹកដី​ខ្មែរ​ជាច្រើន​លើ Instagram ហើយ​បាន​សរសេរ​រ៉ាយរ៉ាប់​ពី​ការ​ធ្វើ​ដំណើរ​លើ​ទឹកដី​ខ្មែរ​ថា “សៀមរាប​ដ៏​រស់រវើក និង​ផ្សារ​តាម​ដង​ផ្លូវ​ដ៏​សម្បូរ​បែប ក្លិនក្រអូប និង​ពិត​ប្រាកដ ជា​កន្លែង​ដែល​អ្នក​អាច​រក​ឃើញ​អ្វី​ៗ​គ្រប់​យ៉ាង​ចាប់ពី​អាហារ​ថ្ងៃ​ត្រង់​បែប​ខ្មែរ​ដ៏​ឈ្ងុយឆ្ងាញ់តម្លៃ ៥ដុល្លារ (សម្រាប់​ពីរ​នាក់) រហូត​ដល់​ចិញ្ចៀន​ពេជ្រ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ត្បូង garnet ឥណ្ឌា​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ មិន​និយាយ​ពីត្រី សាច់ បន្លែ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ដែល​អ្នក​អាច​ស្រមៃ​ចង់បាន។ ហើយ​មនុស្ស​តែងតែ​មាន​ស្នាម​ញញឹម​នៅ​លើ​មុខ​រីករាយ តែងតែ​ចង់​ជួយ ឬ​ពន្យល់។ ពិត​ជាទីក្រុង និង​ប្រទេស​ដែល​ត្រូវ​តែ​ទៅ​ទស្សនា​នៅ​អាស៊ីអាគ្នេយ៍​”។

រូបភាព​ដែល​លោកJean-Christophe Babin បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ក៏​ជួយ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ដល់​អ្នក​ដែល​ស្គាល់​គ្នា​ជាពិសេស​បុគ្គល​មាន​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​លើ​ពិភពលោក ប្រាកដ​ជា​បាន​ឃើញ​និង​ចាប់អារម្មណ៍​ជាក់​ជាមិនខាន។ Jc babin បានផ្ដិតយករូបភាពសាមញ្ញរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងគាំទ្រអាជីវកម្ម និងសិប្បកម្មខ្មែរជាច្រើន

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន ពេល​លោក​មក​រៀបចំ​កម្មវិធី​នៅ​សៀមរាប នាយក​ប្រតិបត្តិ Bvlgari បាន​ជាប់ចិត្ត​នឹង​ប្រាសាទ​បុរាណ​ខ្មែរ​យើង​ម្ដង​រួច​ហើយ ដោយ​ទាំង​មុន និង​ក្រោយ​រៀបចំ​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry ​លោក​បាន​ដើរ​ទស្សនា​កន្លែង​ជាច្រើន៕

រូបភាព៖ Instagram jc.babin

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា