ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោមជ្រែង​របស់​រាជរដ្ឋាភិបាល ដោយ​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គ្រឿងអលង្ការ​បុរាណ​ខ្មែរ ៧៧​គ្រឿង​នៅ​ប្រទេស​អង់គ្លេស បាន​ត្រឡប់​មក កាន់​ប្រទេស​កម្ពុ​ជា​វិញ។

កាលពី​ឆ្នាំ ២០២៣ គ្រឿង​អលង្ការ​មាស និង​ដាំ​ត្បូង​សរុប​ចំនួន ៧៧គ្រឿង បាន​ត្រឡប់​ពី​ចក្រភព​អង់គ្លេស មាន​ដូចជា​ក្បាំង​មកុដ ខ្សែ​ក​ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិត​ក្នុង​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ជា​គ្រឿង​អលង្ការ​មាស និង​លោហៈ​មាន​តម្លៃ​មួយ​ចំនួន ​ធ្លាប់​បាន​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ , Khmer Gold; Gifts of the Gods និពន្ធ​រួម​ដោយ​លោកស្រី Emma C, Bunker និង​លោក Douglas A.J. Latchford នា​ឆ្នាំ២០០៨ ដែល​វត្ថុ​ភាគច្រើន សាធារណជន​ពុំ​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។

គ្រឿងអលង្ការ​បុរាណ​ខ្មែរ ដែល​ជា​រតនវត្ថុ​ដ៏​មាន​តម្លៃ​វិសេសវិសាល ប្រកបដោយ​ភាព​ជោគជ័យ​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​កត្តា​សុខ​សន្តិភាព ដែល​កម្ពុជា​សម្រេច​បាន​មក​ដល់​ពេល​នេះ ដែល​យើង​អាច​មានឱកាស​ជា​បន្តបន្ទាប់ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​កេតនភណ្ឌ​ជាតិ​ត្រឡប់​មក​វិញ។

យោង​តាម​ការ​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ កាល​ថ្ងៃ ២១ ខែ​មេសា ឆ្នាំ ២០១៧ ស្តី​ពី​ការ​ទទួល​មក​វិញ​នូវ​ឈុត​គ្រឿងអលង្ការ​មាស​របស់​ខ្មែរ​នា​សម័យ​អង្គរ បាន​ឲ្យ​ដឹង​ថា កន្លង​មក ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ ​Johnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រចិត្ត​ប្រគល់​ឈុត​គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ថ្ម ដែល​មាន​អាយុកាល​ក្នុង​សម័យ​អង្គរ ជូន​មក​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​វិញ តាម​រយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស នាទី​ក្រុង​ឡុ​ង ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ចក្រភព​អង់គ្លេស និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី​Kaltherine McGinn មន្ត្រី​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ សិង្ហ​បុរី អាស៊ាន និង​ASEM នៃ​ក្រសួងការបរទេស​និង The Commonwealth​នៃ​ចក្រភព​អង់គ្លេស លោកស្រី​ DC Sophie V.Hayes​ទទួល​បន្ទុក​កិច្ចការ​សិល្បៈ និង​បុរាណវត្ថុ​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ឡុ​ង នាយកដ្ឋាន​វប្បធម៌​ផ្សព្វផ្សាយ និង​កីឡា និង​លោក Neil F.Perry អ្នក​ជំនាញ​អភិរក្ស តំណាង​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art។

ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ពី​ការ​អាច​នាំ​យក​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​បាត់បង់ ឃ្លាត​ឆ្ងាយ​ចាក​មាតុភូមិ​រាប់​សិប​ទសវត្សរ៍​អាច​មក​ទស្សនា​រឿង “Loot៖ A story of crime and redemption” (ការ​វិល​ត្រលប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា) មាន​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ពី​ការ​ទំនាក់ទំនង ខ្វាត់ខ្វែង​ទម្រាំ វត្ថ​បុរាណ​ខ្មែរ ទាំង​នោះ​បាន​ត្រឡប់​មក​វិញ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា