ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen Cambodia 2026 ឆ្នាំ​ដំបូង​ភ្លាម ក៏​​ក្លាយជាម្ចាស់​មកុដភ្លាមដែរ។

MTC ២១ Esnault Myline មាន​វ័យ ១៨ ឆ្នាំ នាង​ជា​កូន​ខ្មែរ​កាត់​បារាំង។ Esnault ចេះ​ខ្មែរ​យ៉ាង​ច្បាស់ ដោយសារ​តែ​នាង​រស់នៅ ធំធាត់​នៅ​ទីនេះ ហើយ​ភាសា​បរទេស​ក៏​នាង​ចេះ​ស្ទាត់​ជំនាញ​ផង​ដែរ។ អេសណុល មីលីន ជា​សិស្ស​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ហើយ​ទើប​ប្រឡង​បាក់ឌុប​ជាប់​ថ្មី​ៗ​នេះ និង​ទទួល​បាន​និទ្ទេស C។

ដោយ​ចិត្ត​ស្រលាញ់​ខាង​វិស័យ beauty pageant នាង​បាន​ពុះពារ​គ្រប់​ឧបសគ្គ និង​បាន​មក​ប្រកួត​តែ​ម្នាក់ឯង។ ការ​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​វិស័យ​បវរកញ្ញា នាង​មាន​ភាព​ខ្វះខាត​ខ្លះ​ៗ តែ​ដោយ​ចិត្ត​ស្រលាញ់​ក្មេង​ស្រី​រូប​នេះ​បាន​តស៊ូ ខិតខំ ប្រឹងប្រែង កែប្រែ​ចំណុច​ខ្វះខាត រហូត​ក្លាយ​ជា​ម្ចាស់​មកុដ។

អេសណុល ទាំង​ស្អាត ពូកែ ឆ្លាត ហើយ​ចេះ​អភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស ស័ក្ដិសម​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​តំណែង​ម្ចាស់​មកុដ Miss Teen Cambodia 2026។ មុន​ឈាន​ចូល​វិស័យ​បវរកញ្ញា​នាង ក៏​ជា​តារា​សម្ដែង និង​ជា Influencer ប្រម៉ូត​ផលិតផល​។

ក្នុង​វគ្គ​សំណួរ​ចម្លើយ តួស្រី​ក្នុង​រឿង “បាត់​ខ្លួន ៥ នាក់​” កាន់តែ​ទទួល​បាន​ការ​គាំទ្រ ដែល​សម​បំផុត​ក្លាយ​ជា​អ្នក​ឈ្នះ ព្រោះ​នាង​បង្ហាញ​វត្តមាន​លើ​ការ​ប្រកួត នាង​មិនមែន​មាន​តែ​សម្រស់​ទេ តែ​ចំណេះដឹង ប្រាជ្ញា ភាព​ក្លាហាន​ទាំង​អំបាលម៉ាន គឺ​បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​ទាំងអស់​តែម្ដង។

ក្រៅពីជា​ម្ចាស់មកុដហើយ អេសណុល ទទួល​បានពានរង្វាន់ជាច្រើន​ទៀតផងដែរ។ គួរ​បញ្ជាក់​ថា ក្រោយ អេសណុល ក្លាយទៅជា​ម្ចាស់​មកុដ Miss Teen Cambodia 2026 អាចហើយ​នឹងឱកាស​តំណាង​កម្ពុជា​ ក្នុង​កម្មវិធី Miss Teen Icon International ដូច ជូរី ល្អហួស នា​ឆ្នាំ​ណាមួយ​ទៅចុះ។

ក្មេងស្រីដែលជាកូនកាត់ខ្មែរបារាំងរូបនេះ ក៏សកម្មក្នុងការថតប្រេម៉ូតតំបន់ទេសចរណ៍ និងចូលរួមថែរក្សាការពារសប្បត្តិ វប្បធម៌ខ្មែរ ដោយ គ្រងឈុតស្បៃខ្មែរជារឿយៗ ដើម្បីឲ្យជាតិសាសន៍ដទៃ កាន់តែស្គាល់ច្បាស់របស់ពិត៕

រូបភាព៖ Miss Teen Cambodia និង 1995-Estelle

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា