ចន្លោះថ្ងៃ ២១ ដល់ ២៣ ខែមីនា នឹងមានព្រឹត្តិការណ៍ «សមរាត្រី» ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចន្លោះថ្ងៃ ២១ ដល់ ២៣ ខែមីនា នឹងមានព្រឹត្តិការណ៍ «សមរាត្រី» ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត

ចន្លោះថ្ងៃ ២១ ដល់ ២៣ ខែមីនា នឹងមានព្រឹត្តិការណ៍ «សមរាត្រី» ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត

ព្រឹត្តិការណ៍ សមរាត្រី ឬ Equinox Angkor ជា​ព្រឹត្តិការណ៍​ពេញ​និយម​បំផុតនៅកម្ពុជា ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ យ៉ាង​ច្រើន​ក្រាស់ក្រែល មក​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​មួយ​នេះ​នៅ​លើ​ទឹក​ដី​នៃ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។

Advertisement

ដោយ​ឡែក នៅ​ចន្លោះ​ថ្ងៃ​ទី ២១,២២,២៣ ខែមីនា ឆ្នាំ ២០២៦ នេះ ព្រឹត្តិការណ៍ សមរាត្រី រដូវ​ប្រាំង ( Vernal Equinox) នឹង​អាច​កើត​មាន​នៅ​ចន្លោះ​ម៉ោង ៥ ព្រឹក រហូត​ដល់​ម៉ោង ៦៖៣០ នាទី ព្រឹក។ នេះ​បើ​តាម​ការ​ជម្រាប​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍​របស់​កម្ពុជា។ ខណៈ​ដែល​សមរាត្រី រដូវ​វស្សា (Autumnal Equinox) អាច​កើត​នៅ​ចន្លោះ​ថ្ងៃ​ទី ២១ ដល់ ២៣ ខែកញ្ញា។

គួរ​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍ សមរាត្រី ដែល​ជា​បាតុភូត​នៃ​ការ​រះ​ឡើង​របស់​ព្រះ​អាទិត្រ​នៅ​ចំ​កណ្ដាល​នៃ​កំពូល​ប្រាសាទ​អង្គរវត្ត កើត​ឡើង​តែ ២ ដង​ប៉ុណ្ណោះ ក្នុង ១ ឆ្នាំ ដោយ​លើក​ទី​១ នៅ​ក្នុង​ខែ មីនា និង​លើក​ទី​២ ខែ កញ្ញា។ ដូច្នេះ សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​មាន​បំណង​ចង់​មក​ទស្សនា​និង​ផ្ដិត​យក​ទិដ្ឋភាព​កម្រ​មួយ​នេះ​ត្រូវ​មក​ជួប​ជុំ​នៅ​ខាង​មុខ​ច្រក​ចូល​នៃ​ទិស​ខាង​លិច​ប្រាសាទ​អង្គរវត្ត ទើប​អាច​បាន​មើល​ឃើញ​ស្ដែង​ពី​ភាព​អស្ចារ្យ​នៃ​បាតុភូត​ដ៏​កម្រ​នេះ៕

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា