វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតកំណត់ត្រានិងប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតកំណត់ត្រានិងប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា

វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតកំណត់ត្រានិងប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា

ក្រុមហ៊ុន វឌ្ឍនៈ បានបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដោយផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ បានឈ្នះពានរង្វាន់ ផ្រាយ៍ អស ដឺ ជូរី  (Prize of the Jury) 2026 ពី Monde Selection ដែលជាពានកិត្តិយសខ្ពស់បំផុតមួយក្នុងឧស្សាហកម្មភេសជ្ជៈពិភពលោក យកឈ្នះផលិតផលដែលមានអាយុកាលរាប់រយឆ្នាំពីប្រទេស អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ និងបណ្តាប្រទេសជាង ៩០ ផ្សេងទៀត រហូតបានក្លាយជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក។ នេះគឺជាកំណត់ត្រានិងជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់។

ពានរង្វាន់ Prize of the Jury ជាពានរង្វាន់ដ៏មានកិត្យានុភាពខ្ពស់បំផុតពី Monde Selection ហើយផ្តល់ជូនតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំ។

ជារៀងរាល់ឆ្នាំ គណៈកម្មការវាយតម្លៃឯករាជ្យ ធ្វើការជ្រើសរើសយកផលិតផលកំពូលៗដែលមានស្តង់ដារគុណភាពខ្ពស់បំផុតមកពីជាង ៩០ ប្រទេសជុំវិញពិភពលោក ដើម្បីធ្វើការប្រកួតប្រជែង និងចម្រាញ់យកផលិតផលដែលល្អផ្តាច់គេតែមួយប៉ុណ្ណោះ សម្រាប់ទទួលពានរង្វាន់ Prize of the Jury នេះ។ តាមរយៈការវាយតម្លៃយ៉ាងតឹងរឹង និងម៉ត់ចត់បំផុត ដោយផ្អែកលើកត្តាគុណភាព រសជាតិ ក្លិន ពណ៌ និងរូបរាង នៅទីបំផុតគណកម្មការបានសម្រេចគ្នាជាឯកច្ឆន្ទបោះឆ្នោតឲ្យផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពានរង្វាន់កម្រិតកំពូលមួយនេះសម្រាប់ឆ្នាំ ២០២៦។

គួររំលឹកផងដែរថា កន្លងមកគណកម្មការវាយតម្លៃតែងជ្រើសរើស និងផ្តល់ពានរង្វាន់ផលិតផលល្អផ្តាច់គេទូទាំងពិភពលោក Prize of the Jury នេះជូនផលិតផលដែលផលិតនៅសហភាពអ៉ឺរ៉ុបប៉ុណ្ណោះ ដែលជាទូទៅមានរសជាតិខ្លាំង ដិត និង​ល្វីង។ ប៉ុន្តែ វឌ្ឍនៈ ព្រីមៀមឡៃ របស់កម្ពុជា បានបំបែកឯតទគ្គកម្មដោយផ្លាស់ប្តូរផ្នត់គំនិតគណកម្មការឲ្យងាកមកពេញចិត្តនឹងស្តង់ដារគុណភាព ជាពិសេស​រសជាតិ​ស្រាល​ស្រទន់ ដែលកើតចេញពីភាពប៉ិនប្រសព្វ ភាពច្នៃប្រឌិត​ខ្ពស់ និងភាពសម្រិតសម្រាំងនៅគ្រប់ដំណាក់កាលផលិត។​
 
ជ័យជម្នះនេះបាននាំភាពភ្ញាក់ផ្អើលលើឆាកអន្តរជាតិ ហើយបាននាំឲ្យអន្តរជាតិស្គាល់ប្រទេសកម្ពុជា និងផលិតផលរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើង ដែលនេះគឺមិនត្រឹមតែជាកិត្តិយសសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល ក្នុងការនាំយកស្តង់ដារគុណភាពនៃផលិតផលរបស់កម្ពុជាទៅកាន់ពិភពលោក។

Advertisement
លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា