ពលរដ្ឋប្រទះ​ឃើញ​បដិមាករ ៤ អង្គ កប់​​ដី​ក្នុង​ចម្ការ​ស្វាយចន្ទីខេត្ត​កំពង់​ធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋប្រទះ​ឃើញ​បដិមាករ ៤ អង្គ កប់​​ដី​ក្នុង​ចម្ការ​ស្វាយចន្ទីខេត្ត​កំពង់​ធំ

ពលរដ្ឋប្រទះ​ឃើញ​បដិមាករ ៤ អង្គ កប់​​ដី​ក្នុង​ចម្ការ​ស្វាយចន្ទីខេត្ត​កំពង់​ធំ

ពលរដ្ឋ​​បាន​រាយ​ការណ៍​ជូន​អាជ្ញាធរ និង​អ្នក​ជំនាញ​ដើម្បី​ចុះ​ត្រួត​ពិនិត្យ ក្រោយប្រទះ​ឃើញ​​​បដិមា​ចំនួន ៤ អង្គ​ក្នុង​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ក្នុង​តំបន់​អូរ​អង្កាម ភូមិ​លែង ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ។

Advertisement

កាល​ពី​រសៀល​ថ្ងៃ​ទី ៧ ខែ មិថុនា ឆ្នាំ ២០២៦ លោក ទី ថាវី អភិបាល​រង​ស្រុក​សណ្ដាន់ បាន​ចុះ​ទៅ​ទទួលបដិមា ៤ អង្គ ដែល​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​ក្នុង​ចម្ការ​ស្វាយចន្ទី។ លោក ទី ថាវី បាន​បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​បាន​ឃើញ​ព្រះ​កេស ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល បាន​ជីក​យក​មក​លាង​ទឹក និង​បាន​រាយការណ៍​ជូន​អាជ្ញាធរ។

ជាមួយគ្នា លោកទី ថាវី បន្ថែមថា ពលរដ្ឋ​​បាន​រាយ​ការណ៍​ជូន​អាជ្ញាធរ និង​អ្នក​ជំនាញ​ដើម្បី​ចុះ​ត្រួត​ពិនិត្យ ក្រោយប្រទះ​ឃើញ​​បដិមា​ចំនួន ៤ អង្គ​ក្នុង​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ក្នុង​តំបន់​អូរ​អង្កាម ភូមិ​លែង ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ។រូបទាំង៤ព្រះអង្គនេះជាវត្ថុបុរាណ តែលោកមិនទាន់ហ៑ានសន្ឋិដ្ឋានយ៉ាងណានោះទេ រង់ចាំខាងជំនាញមន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តកំពង់ធំ វាយតម្លៃនិងពិនិត្យសិន៕

រូបភាព ៖ Ty Thavy

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា