ព្រះអង្គម្ចាស់ក្សត្រិយ៍ នៃប្រទេសដាណឺម៉ាក កោតស្ញប់ស្ញែងកម្ពុជាក្នុងដំណើរយាងទតប្រាសាទអង្គរវត្ត និងសិប្បកម្មខ្មែរនៅសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះអង្គម្ចាស់ក្សត្រិយ៍ នៃប្រទេសដាណឺម៉ាក កោតស្ញប់ស្ញែងកម្ពុជាក្នុងដំណើរយាងទតប្រាសាទអង្គរវត្ត និងសិប្បកម្មខ្មែរនៅសៀមរាប

ព្រះអង្គម្ចាស់ក្សត្រិយ៍ នៃប្រទេសដាណឺម៉ាក កោតស្ញប់ស្ញែងកម្ពុជាក្នុងដំណើរយាងទតប្រាសាទអង្គរវត្ត និងសិប្បកម្មខ្មែរនៅសៀមរាប

ក្នុង​ដំណើរ​យាង​មក​កាន់​ប្រទេស​កម្ពុជា ព្រះអង្គម្ចាស់ក្សត្រិយ៍ Benedikte Astrid Ingeborg Ingrid នៃ​ប្រទេស​ដាណឺម៉ាក បាន​សព្វ​ព្រះរាជ​ហឫទ័យ​យាង​ទត​ប្រាសាទ​បុរាណ​លើ​ទឹក​ដី​អង្គរ នៃ​ខេត្ត​សៀមរាប និង​សិប្បកម្ម​ខ្មែរ​ដោយ​ដៃ​របស់​អ្នក​ស្រុកអង្គរ ជាមួយ​ពាក្យពេចន៍​ស្ញប់ស្ញែង​មិន​ដាច់។

Advertisement

កម្ពុជា​បាន​បង្ហាញ​ភាព​ជា​ម្ចាស់​ផ្ទះ ស្វាគមន៍​ព្រះអង្គម្ចាស់ក្សត្រិយ៍​ Benedikte Astrid Ingeborg Ingrid នៃ​ប្រទេស​ដាណឺម៉ាក ក្នុង​ដំណើរ​យាង​​ចូលរួម​ព្រឹត្តិការណ៍ « មហាសន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើក​ទី​៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សហគមន៍ OB-PS លើក​ទី​៤២» លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប ដែល​លើក​នេះ​កម្ពុជា​គឺ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ​ទាំង​ស្រុង​តែ​ម្ដង។

ក្នុង​ដំណើរ​យាង​មក​កម្ពុជា​លើក​នេះ ព្រះអង្គម្ចាស់​ក្សត្រិយ៍ នៃប្រទេសដាណឺម៉ាកអង្គនេះ ទ្រង់បានកោតស្ញប់ស្ញែងកម្ពុជាក្នុងដំណើរយាងទតប្រាសាទអង្គរវត្តដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា និងយាងទតសិប្បកម្មខ្មែរ Artisan d’Angkor ដែល​ផលិត​ដោយ​ដៃ​របស់​អ្នក​ស្រុក​អង្គរ​ថែម​ទៀត​ផង។

ក្នុង​ដំណើរ​យាង​ទត​ដោយ​ផ្ទាល់ ​ព្រះអង្គម្ចាស់ក្សត្រិយ៍​បាន​មាន​ព្រះ​បន្ទូល​កោត​ស្ញប់ស្ញែង​វប្បធម៌ ទេសចរណ៍ តាម​រយៈ​សមត្ថភាព​ហត្ថកម្ម​ដ៏​រស់​រវើក ​និងបាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ទៅ​លើ​ស្នាដៃ​របស់​សិប្បករ​ខ្មែរ​ផង​ដែរ។ ជា​ពិសេស​ទ្រង់​បាន​លើក​សរសើរ​ចំៗ​ចំពោះ ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏​ចំណាស់​របស់​កម្ពុជា ដែល​នៅ​តែ​អាច​បន្ត​ធ្វើ​ឱ្យ​ពិភពលោក​កោត​ស្ញប់ស្ញែង និង​លង់​ស្នេហ៍។

គួរ​ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់ក្សត្រី នៃ​ប្រទេស​ដាណឺម៉ាក នា​ពេល​កន្លងទៅនេះ មិន​ត្រឹម​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ភាព​ប៉ិនប្រសប់នៃស្នាដៃឯករបស់សិប្បករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះនូវក្តីស្រឡាញ់ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវអន្តរជាតិចំពោះមរតកវប្បធម៌អរូបីដ៏រស់រវើករបស់កម្ពុជា​ផង​ដែរ៕

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា