ទួលព័ន្ធតាឡី- បឹងស្នេហ៍ តំបន់ទេសចរណ៍សត្វស្លាបដ៏មានសក្តានុពលក្នុងខេត្តព្រៃវែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទួលព័ន្ធតាឡី- បឹងស្នេហ៍ តំបន់ទេសចរណ៍សត្វស្លាបដ៏មានសក្តានុពលក្នុងខេត្តព្រៃវែង

ទួលព័ន្ធតាឡី- បឹងស្នេហ៍ តំបន់ទេសចរណ៍សត្វស្លាបដ៏មានសក្តានុពលក្នុងខេត្តព្រៃវែង

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ ត្រូវបានគេស្គាល់ថាជា ទីកម្សាន្តសម្រាប់ទស្សនាសត្វស្លាបដ៏មានសក្តានុពលមួយកន្លែងក្នុងខេត្តព្រៃវែង ដោយទីនេះគឺជាទីកន្លែងរកចំណី រស់នៅ និងបន្តពូជរបស់សត្វស្លាបទឹករាប់ម៉ឺនក្បាល និងប្រមាណ ៥០ ប្រភេទ ។

Advertisement

ទួលព័ន្ធតាឡី បឹងស្នេហ៍ មានផ្ទៃដីសរុបទំហំ ៣៥៥៧ ហិកតា មានភូមិសាស្ត្រស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៏ និងស្រុកបាភ្នំ ខេត្តព្រៃវែង។ តំបន់ប្រើប្រាស់ច្រើនយ៉ាងនេះគឺជាទីជម្រករបស់សត្វស្លាបទឹក ដែលក្នុងនោះប្រភេទមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច និងជាពិសេសប្រភេទសត្វចង្កៀលខ្យង។

ផ្អែកតាមលោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថាន ខេត្តព្រៃវែង បានឱ្យដឹងថាតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះមានសត្វស្លាបរស់នៅចំនួនប្រមាណ៥០ប្រភេទ និងមានចំនួនសត្វចន្លោះពី ១ម៉ឺនប្រាំពាន់ទៅ២ម៉ឺនក្បាល។

ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រៃវែង រូបនេះបានឱ្យដឹងដែរថានៅតំបន់តំបន់ ប្រើប្រាស់ ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ ក្រៅពីមានសត្វស្លាបដ៏ច្រើនគួរជាទីទស្សនាហើយ នៅមានទេសភាពដ៏ស្រស់ត្រកាល ដោយសារខែវស្សាមានផ្ទៃទឹកបឹងធំល្វឹងល្វើយដែល អាចឱ្យអ្នកទេសចរចូលទស្សនាបានដោយក្តីសប្បាយរីករាយ។ ការធ្វើដំណើរកម្សាន្ត ទៅតំបន់នេះគេអាចប្រើប្រាស់មធ្យោបាយជិះទូកក្នុងនេះគេ អាចទស្សនាសត្វស្លាបតាមផ្ទៃបឹង និងព្រៃលិចទឹកមើលហើយគួរចង់គយគន់ពេកក្រៃ។ ចំពោះរដូវប្រាំងគេអាចធ្វើ ដំណើរតាមទូកខ្លះ និងជិះរថយន្តទៅកាន់កន្លែងតំបន់ទេសចរណ៍ទាំងនេះផងដែរ។

ការគ្រប់គ្រងដោយយកចិត្តទុកដាក់នៅទីនេះ គឺជាសក្ខីភាពនៃការការពារជីវៈចម្រុះដែលមិនទាន់រងការបំផ្លាញ ដើម្បីនិរន្តរភាពធម្មជាតិពិតៗ។ ក្នុងនាមជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ទីនេះមិនត្រឹមតែជាជម្រកសុខសាន្តរបស់សត្វស្លាបរាប់ម៉ឺនក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពចំណូល និងសេវាកម្មធម្មជាតិសម្រាប់សហគមន៍ព្រៃវែងផងដែរ ៕

រូបថត៖ Solo Landscapes – Influencers MLMUPC

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា