វិទ្យាស្ថាន MPI អាល្លឺម៉ង់ និងក្រុមការងារអាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវទីតាំងមនុស្សរស់សម័យបុរាណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថាន MPI អាល្លឺម៉ង់ និងក្រុមការងារអាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវទីតាំងមនុស្សរស់សម័យបុរាណ

វិទ្យាស្ថាន MPI អាល្លឺម៉ង់ និងក្រុមការងារអាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវទីតាំងមនុស្សរស់សម័យបុរាណ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​បង្ហាញ​សកម្មភាព​ស្រាវ​ជ្រាវ​រក​ទី​តាំង​របស់​មនុស្ស​ដែល​រស់​នៅ​សម័យ​បុរាណ​វិទ្យា​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដោយបាន​ចាប់​ផ្ដើម​ក្នុង​រយៈពេល​ជាង ១០ ថ្ងៃ​មក​នេះ។

Advertisement

តាម​រយៈ​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​វប្បធម៌​បាន​ឱ្យ​ដឹង​ថា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយវិទ្យាស្ថាន Max Planck Institute for Geo-anthropology (MPI) មកពីប្រទេសអាល្លឺម៉ង់ ចុះសិក្សាស្រាវជ្រាវទីតាំងមនុស្សរស់នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ២៤ ខែ មីនា ឆ្នាំ ២០២៦។ តាមរយៈការសិក្សាបុរាណវិទ្យា និងខួងយកសំណាកដីដើម្បីវិភាគអំពី អាយុកាលនៃកុលាលភាជន៍ ធ្បូង លម្អងផ្កា និងដី។

ការវិភាគនេះអាចស្វែងយល់បានអំពីជីវិតរស់នៅសម័យបុរាណ ការវិវត្តរាជធានីកោះកេរ អាយុកាលនៃការតាំងទីលំនៅ ការប្រែប្រួលអាកាសធាតុ ប្រភេទរុក្ខជាតិ និងសត្វក្នុងសម័យអតីតកាល៕

រូបភាព ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា