ប្រមូលផ្ដុំព្រឹត្តិការណ៍ទេសចរណ៍ធំៗនៅកម្ពុជា ក្នុងខែមីនា ទេសចរមិនគួររំលង

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមូលផ្ដុំព្រឹត្តិការណ៍ទេសចរណ៍ធំៗនៅកម្ពុជា ក្នុងខែមីនា ទេសចរមិនគួររំលង

ប្រមូលផ្ដុំព្រឹត្តិការណ៍ទេសចរណ៍ធំៗនៅកម្ពុជា ក្នុងខែមីនា ទេសចរមិនគួររំលង

ថ្មីៗនេះ ក្រសួង​ទេសចរណ៍​បាន​ធ្វើ​ការ​សង្ខេប​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ នៅ​តាម​បណ្ដា​ខេត្ត​និង​ក្រុង​មួយ​ចំនួន​នៅ​កម្ពុជា ដែល​នឹង​លេច​ឡើង​នៅ​ក្នុង​ខែ មីនា នេះ។ ខាង​ក្រោមគឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ទាំង ១៥ ដែល​មាន​រាយ​បញ្ជី​ជូន​ភ្ជាប់​ជាមួយ​ទីតាំង និង​កាល​បរិច្ឆេទ៖

Advertisement

ទី១. ថ្ងៃទី៣ ខែមីនា ទិវាវប្បធម៌ជាតិ លើកទី២៨ «The 28th National Cultural Day»

ទី២. ថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ពិព័រណ៌រថយន្តលើកទី៣ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ «AUTOSHOW III 2026»

ទី៣. ថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនា ពិព័រណ៌ការងារ ២០២៦ នៅរាជធានីភ្នំពេញ «Job Fair 2026»

ទី៤. ថ្ងៃទី៧ ខែមីនា ព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍ នៅខេត្តស្ទឹងត្រែង «Tourism Parade Event»

ទី៥. ថ្ងៃទី៨ ខែមីនា ទិវានារីអន្តរជាតិ «International Women’s Day»

ទី៦. ថ្ងៃទី៨ ខែមីនា ទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គ.ម នៅរាជធានីភ្នំពេញ «Women Run 10K»

ទី៧. ថ្ងៃទី៨ ខែមីនា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ «Phnom Penh-Takeo Province Cycling Event»

ទី៨. ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ទិវាជាតិអំណានលើកទី១១ នៅរាជធានីភ្នំពេញ «The 11th National Reading Day»

ទី៩. ថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ព្រឹត្តិការណ៍ទេសចរណ៍ធុរកិច្ចកម្ពុជា-ចិន នៅខេត្តព្រះសីហនុ «CAMBODIA-CHINA Investment Exploration Tour»

ទី១០. ថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ពិព័រណ៌ទេសចរណ៍ វប្បធម៌ និងម្ហូបអាហារ នៅរាជធានីភ្នំពេញ «Tourism, Culture and Food Fair»

ទី១១. ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ព្រឹត្តិការណ៍សមរាត្រីអង្គរ នៅខេត្តសៀមរាប «Angkor Equinox»

ទី១២. ថ្ងៃទី២២ ខែមីនា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ «Sihanoukville International Half Marathon»

ទី១៣. ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នៅរាជធានីភ្នំពេញ «Cambodia International Film Festival»

ទី១៤. ថ្ងៃទី២៨ ខែមីនា នឹងមានពិធីអបអរសាទរខួបគម្រប់ ១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ «Celebrate 10 Year Anniversary of Mekong-Lancang Cooperation»

ទី១៥. ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នៅរាជធានីភ្នំពេញ « The 4th National Day of Science Technology & Innovation 2026»

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា