ស្ពានឈើថ្មើរជើងប្រាសាទបេងមាលា ទើបសង់រួច ស្អាតប្រៀបបានជណ្ដើរឡើងឋានសួគ៌បុរាណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានឈើថ្មើរជើងប្រាសាទបេងមាលា ទើបសង់រួច ស្អាតប្រៀបបានជណ្ដើរឡើងឋានសួគ៌បុរាណ

ស្ពានឈើថ្មើរជើងប្រាសាទបេងមាលា ទើបសង់រួច ស្អាតប្រៀបបានជណ្ដើរឡើងឋានសួគ៌បុរាណ

ស្ពាន​ឈើ​ថ្មើរ​ជើង​ដ៏​ប្រណីត ដែល​ទើប​បញ្ចប់​ការ​សាង​សង់ កំពុង​លេច​វត្តមាន​ក្នុង​បរិវេណ​នៃ​ប្រាសាទ​បេង​មាលា ត្រៀម​ចាំ​ទទួល​ស្វាគមន៍​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ។

Advertisement

ចំណាយ​ពេល​ជាង ៧ ខែ ទី​បំផុត​ស្ពាន​ឈើ​ថ្មើរ​ជើង​នៃ​ប្រាសាទ​បេង​មាលា បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ និង​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរទៅលេង​កម្សាន្ត។ ស្ពាន​ឈើ​ដ៏​ប្រណីត​មួយ​នេះ មិន​ត្រឹម​ជា​ច្រក​សម្រាប់​ដើរ​ទស្សនា ប៉ុន្តែ​គឺ​ជា «មគ្គុទ្ទេសក៍​ឈើ» ដែល​នាំ​ភ្ញៀវ​ទេសចរ​លម្ហែ​កាយ​ពី​ទិស​ខាង​ត្បូង ឆ្ពោះ​ទៅ​កាន់​បេះដូង​នៃ​ប្រាសាទ។ អ្នក​ទេសចរ​អាច​ផ្ដិត​យក​ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​ក្បូរ​ក្បាច់​ចម្លាក់​ដ៏​វិចិត្រ និង​គំនរ​ថ្មី​ពី​លើ​ស្ពាន​ទើប​សង់​ថ្មី ជាមួយ​ដំណើរ​កម្សាន្ត​ក្រោម​ម្លប់​ឈើ​ត្រឈឹងត្រឈៃ ប្រៀប​បាន​ការ​ដើរ​ក្នុង​ឋានសួគ៌​បុរាណ។

ស្ពាន​ថ្មី​នេះ​ត្រូវ​បាន​សង់​ឡើង​ជំនួស​ឱ្យ​ស្ពាន​ចាស់​ដែល​ទ្រុឌទ្រោម​ទៅ​តាម​អាយុកាល និង​អាកាសធាតុ ជាមួយ​ការ​រចនា​បង្គំ​តាម​បទដ្ឋាន​បច្ចេកទេស​យ៉ាង​សម្រិត​សម្រាំង ក្នុង​ប្រវែង​សរុប ១៨៩ ម៉ែត្រ រី​ឯ​ទទឹង​ត្រូវ​បាន​ពង្រីក​ឱ្យ​ធំ​ទូលាយ​ជាង​មុន (ចាប់​ពី​១.៣០ម៉ែត្រ ដល់ ១.៧០ម៉ែត្រ) ៕

រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា