ផ្ទាំងគំនូរសិល្បៈ រំលេចការឈឺចាប​របស់រាស្ត្រខ្មែរ បើកបង្ហាញជាផ្លូវការថ្ងៃនេះហើយ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទាំងគំនូរសិល្បៈ រំលេចការឈឺចាប​របស់រាស្ត្រខ្មែរ បើកបង្ហាញជាផ្លូវការថ្ងៃនេះហើយ

ផ្ទាំងគំនូរសិល្បៈ រំលេចការឈឺចាប​របស់រាស្ត្រខ្មែរ បើកបង្ហាញជាផ្លូវការថ្ងៃនេះហើយ

យោង​តាម​សំណេរ​ដែល​បង្ហោះ​ដោយ​លោក តាន់ គីមសួរ បាន​ឱ្យ​ដឹង​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​បើក​បង្ហាញ​ផ្ទាំង​គំនូរ​សិល្បៈ​ដើម្បី​សន្តិភាព ដោយ​កម្មវិធីចាប់ផ្ដើម​ពី​ម៉ោង ៦ ល្ងាច​ត​ទៅ នៅសួនច្បារវត្តមុទុមវត្តី។

Advertisement

«ផ្ទាំង​គំនូរ​សិល្បៈ​ដើម្បី​សន្តិភាព» ​រំលេច​ការ​ឈឺ​ចាប​របស់​រាស្ត្រ​ខ្មែរ ក្នុង​សង្គ្រាម​ឈ្លាន​ពាន​របស់​ចោរ​សៀម បាន​កំពុង​លេច​រូបរាង​ឡើង​នៅ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ។ ផ្ទាំង​គំនូរ​ទី​២ បន្ទាប់​ពី​គំនូរ​សិល្បៈ​ដំបូង​ដែល​មាន​វត្តមាន​លើ​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប នឹង​បើក​បង្ហាញ​ជា​ផ្លូវ​ការក្នុង​ថ្ងៃ​នេះ​ហើយ​ពោល​គឺ​ថ្ងៃ​ទី ៣ ខែ មីនា ឆ្នាំ ២០២៦។ គំនូរសិល្បៈដែលត្រូវបើក​បង្ហាញ​ជា​ផ្លូវ​ការ​នា​ថ្ងៃនេះ ជាការ​គូរ​វាស​នូវ​រូបភាព​ដែល​បង្ហាញ​ពី​ការ​ឈឺ​ចាប់ និងទុក្ខវេទនា​របស់​រាស្ត្រ​ខ្មែរ​ក្រោម​ភ្លើង​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​ពី​សំណាក់​ជន​សៀម ដែលសោកនាដកម្ម​មួយ​នេះ​បាន​ធ្វើ​ឱ្យ​កង​ទ័ព​ខ្មែរ និង​ជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ច្រើន​នាក់​បាត់​បង់​ជីវិត និង​រង​របួស ព្រម​ទាំង​ខូច​ខាត​ផ្ទះ​សម្បែង ត្រូវ​ជម្លៀស​ខ្លួន​មក​រស់​នៅ​ក្នុង​ជំរំ​សុវត្ថិភាព ជា​ពិសេស​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត​ដូច​ជា ប្រាសាទ​ព្រះ​វិហារ ប្រាសាទ​តា​មាន់ ព្រម​ទាំងហេដ្ឋារចនាសម្ពន្ធ អគារ​តូច​ធំ ផ្សារ សាលា​រៀន​ជា​ច្រើន​រាប់​មិន​អស់។

ការ​ឈឺ​ចាប់​ទាំង​អស់​នេះ​ត្រូវ​បាន​វិចិត្រករ​ស្ម័គ្រ​ចិត្ត​ទាំង​ខ្មែរ​និង​បរទេស​យក​មក​គូរ​វាស​នៅ​លើ​ផ្ទាំង​ក្រដាស​ទំហំ ៣៥ ម៉ែត្រ​ការ៉េ នៅ​ក្នុង​ទី​តាំង​នៃ​សួន​ច្បារ​វត្ត​បុទុមវត្តី។ គួរ​បញ្ជាក់​ជា​ផ្លូវ​ការ​ម្ដង​ទៀត​ថា ផ្ទាំង​គំនូរ​សិល្បៈ​ដើម្បី​សន្តិភាព រំលេច​ការ​ឈឺ​ចាប់​របស់​រាស្ត្រ​ខ្មែរ ក្នុង​ភ្លើង​សង្គ្រាម​ឈ្លាន​ពាន​ចង់​លេប​ត្របាក់​ទឹក​ដី​របស់​ខ្មែរ​ពី​សំណាក់​ទាហាន​សៀម នឹង​បើក​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​ទី ៣ ខែ មីនានេះ ហើយបន្តដាក់តាំងជូនសាធារណជនទស្សនារហូតដល់ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២៦៕

រូបភាព ៖ តាន់ គឹមសួរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា