អាជ្ញាធរជាតិអប្សរា ចេញសេចក្តីណែនាំដើម្បីសុវត្ថិភាពដល់ភ្ញៀវជាតិ អន្តរជាតិទៅលេងអង្គរវត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា ចេញសេចក្តីណែនាំដើម្បីសុវត្ថិភាពដល់ភ្ញៀវជាតិ អន្តរជាតិទៅលេងអង្គរវត្ត

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីណែនាំដើម្បីសុវត្ថិភាពដល់ភ្ញៀវជាតិ អន្តរជាតិទៅលេងអង្គរវត្ត

ដោយសារ​តែ​វា​ចូល​ដល់​រដូវ​វស្សា ដូចនេះ​ហើយ​អាជ្ញាធរ​ជាតិ​​អប្សរា បាន​គិតគូរ​អំពី​សុខ​សុវត្ថិភាព​នៃ​អ្នក​ទេសចរ​ជាតិ​អន្តរជាតិ​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ហើយ​បាន​ចេញ​សេចក្ដី​ណែនាំ ចៀសវាង​បញ្ហា​ផ្សេង​ៗ។

Advertisement

ក្នុង​លិខិត​នោះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្ដី​ណែនាំ សម្រាប់​អ្នក​ដែល​ទៅ​ទស្សនា និង​ឆ្លងកាត់​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក នា​រដូវ​វស្សា​នេះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ គ្រោះថ្នាក់​ពី​ដើមឈើ ប្រយ័ត្ន​ផ្គរ​រន្ទះ និង​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ជាយថាហេតុ។

មិន​តែ​ប៉ុណ្ណោះ​ការ​រៀបចំ​ខ្លួន និង​សម្លៀកបំពាក់​ផ្សេង​ៗ ក៏​សំខាន់ និង​ចាំបាច់​ផងដែរ ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ទៅ​ទស្សនា និង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទៅ​លេង ហើយ​​ក៏​មាន​ការ​ណែនាំ​ពី​​ការ​ការពារ​សត្វ​ល្អិត,សត្វ​ស្វា និង​ការ​គោរព​ស្លាក​សញ្ញា​ព្រមាន​នានា​ជាដើម ចៀសវាង​មាន​ករណី​គ្រោះថ្នាក់​អ្វី​ផ្សេង​ៗ៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា និងអ៊ីនធឺណេត

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា