កាដូចុងឆ្នាំ! សៀមរាបនឹង​បើក​ភ្លើង​បំភ្លឺ​ប្រាសាទ​ដល់​ម៉ោង ១២យប់ឱ្យ​ភ្ញៀវ​ចូល​ទស្សនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាដូចុងឆ្នាំ! សៀមរាបនឹង​បើក​ភ្លើង​បំភ្លឺ​ប្រាសាទ​ដល់​ម៉ោង ១២យប់ឱ្យ​ភ្ញៀវ​ចូល​ទស្សនា

កាដូចុងឆ្នាំ! សៀមរាបនឹង​បើក​ភ្លើង​បំភ្លឺ​ប្រាសាទ​ដល់​ម៉ោង ១២យប់ឱ្យ​ភ្ញៀវ​ចូល​ទស្សនា

ត្រៀម​ទទួល​បទ​ពិសោធន៍​ទស្សនា​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​ពេល​រាត្រី​ហើយ​ឬ​នៅ? នា​ដើម​ខែ​ធ្នូ​ខាង​មុខ ក្រសួង​ទេសចរណ៍​នឹង​បើក​ភ្លើង​បំភ្លឺ​នៅ​តាម​ទីតាំង​ប្រាសាទ​ចំនួន ៣ ក្នុង​រយៈពេល ៣ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទៅ ៧ ខែ ធ្នូ ឆ្នាំ ២០២៦។

តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ នឹង​មាន​ការ​បើក​ភ្លើង​បំភ្លឺ​នៅ​តាម​តំបន់​ប្រាសាទ​ចំនួន ៣ រួម​មាន៖ ប្រាសាទ​អង្គរវត្ត , ប្រាសាទ​តា​ព្រហ្ម និង​ខ្លោង​ទ្វារ​ទន្លេ​អុំ។ ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា​ជា «ពន្លឺ​រាត្រី​អង្គរ» ឬ Angkor Glowing Night ដែល​បើក​សេរី​ឱ្យ​ភ្ញៀវ​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ទស្សនា​និង​ទទួល​យក​បទពិសោធន៍​នៃ​ផ្ទាំង​ទស្សនីយភាព​ប្រាសាទ​បុរាណ​ខ្មែរ​ក្នុង​រាត្រី​កាល។

ខាង​ក្រោម​នេះ​ជា​កម្មវិធី​លម្អិត​រួម​ជាមួយ​ទីតាំង​ប្រាសាទ​ដែល​នឹង​ត្រូវ​បើក​ភ្លើង​បំភ្លឺ​ជូន​ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត៖

ទី១. ប្រាសាទ​អង្គរវត្ត

-ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់

-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់

-ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់

ទី២. ប្រាសាទ​បាយ័ន

-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់

ទី៣. ខ្លោងទ្វារទន្លេអុំ

-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់

គួរបញ្ជាក់បន្ថែមថា «ការ​ទស្សនាគឺ​បើក​ដោយ​សេរី​ពុំ​មាន​បង់​ប្រាក់​នោះ​ឡើយ» សូមចូលរួម​ទស្សនា ​និង​ទៅ​លេង​កម្សាន្ត​ឱ្យ​បាន​ច្រើន​កុះករ​ ព្រមទាំង​ផ្ដិត​យក​ភាព​ស្រស់​ស្អាត​ និង​អស្ចារ្យ​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​លើ​ទឹក​ដី​អង្គរ​ហើយ​ចែក​ចាយ​ភាព​ល្អ​ឥត​ខ្ចោះ ​និង​មាន​តែ​១​ ឱ្យ​ពិភពលោក​បាន​ស្គាល់​ឱ្យ​ច្រើន​បន្ថែម​ទៀត៕

រូបភាព ផ្ដល់ជូនដោយ MEAS

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា